ទួរគីរិះគន់អាមេរិកមិនបានបំពេញការសន្យានៅស៊ីរី

(VOVWORLD) - ប្រធានាធិបតីលោក Tayyip Erdogan បានឲ្យដឹងថាលោកនឹងលើកយកបញ្ហានេះជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump នៅក្នុងកិច្ចពីភាក្សានាថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខ នៅទីក្រុងវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក។
ទួរគីរិះគន់អាមេរិកមិនបានបំពេញការសន្យានៅស៊ីរី - ảnh 1 ទាហា៊នកំពុងយាមល្បាត (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាថ្ងៃទី ៧ ខែវិច្ឆិកា ប្រធានាធិបតីតួកគីលោក Tayyip Erdogan បានរិះគន់អាមេរិក និងរុស្ស៊ី ពីបទមិនបានអនុវត្តន៍តាមការសន្យារបស់ខ្លួនក្នុងកិច្ចព្រមព្រៀងមួយដែលចាប់បង្ខំឲ្យខ្មាំកាំភ្លើងជនឃឺដត្រូវចាកចេញពីតំបន់ភាគខាងជើងនៃប្រទេសស៊ីរី ដែលជាប់នឹងព្រំដែនជាមួយប្រទេសទួរគី។

ប្រធានាធិបតីលោក Tayyip Erdogan បានឲ្យដឹងថាលោកនឹងលើកយកបញ្ហានេះជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump នៅក្នុងកិច្ចពីភាក្សានាថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខ នៅទីក្រុងវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក។ ក្រុមមន្ត្រីទួរគីបានអះអាងថា ដំណើរទស្សនកិច្ចនៅតែបានប្រព្រឹត្តិ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីររូបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ