ទួរគីវាយប្រហារជន ឃឺដនៅក្នុងប្រទេសស៊ីរី៖ ភាគីនានាជំរុញការអនុវត្តកិច្ចព្រមព្រៀងរុស្ស៊ី - ទួរគី

(VOVWORLD) -កងរាជអាវុធហត្ថរុស្ស៊ីបានធ្វើការយាមល្បាតនៅតាម តំបន់ព្រំដែននេះ។
ទួរគីវាយប្រហារជន ឃឺដនៅក្នុងប្រទេសស៊ីរី៖ ភាគីនានាជំរុញការអនុវត្តកិច្ចព្រមព្រៀងរុស្ស៊ី - ទួរគី  - ảnh 1 ប្រធានាធិបតីរុស្ស៊ី (ខាងស្តាំ) និងប្រធានាធិបតីទួរគី  (រូបថត៖ AFP / VNA)

នាថ្ងៃតី ២៤ ខែតុលា បណ្ដាកងកម្លាំងឃឺដនៅភាគ ឦសាន នៃប្រទេសស៊ីរីបានចាកចេញពីទីតាំងជាច្រើននៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសទួរគី តាមកិច្ចព្រមព្រៀងរវាងរុស្ស៊ីនិងទួរគីដែលសម្រេចបាននាថ្ងៃទី ២២ ខែតុលា។ មុននេះ កងរាជអាវុធហត្ថរុស្ស៊ីបានធ្វើការយាមល្បាតនៅតាម តំបន់ព្រំដែននេះ។ នាថ្ងៃទី ២៥ ខែតុលា ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថាកងរាជអាវុធហត្ថរុស្ស៊ីប្រមាណ ៣០០ នាក់បានទៅកាន់ស៊ីរី ដើម្បីជួយកងកម្លាំងជនឃឺដ ក្នុងការដកខ្លួនចេញពីតំបន់ព្រំដែនជាមួយប្រទេសទួរគី។ សេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិបានលើកច្បាស់ថា កងរាជអាវុធហត្ថរុស្ស៊ីនឹងចាប់ផ្តើមអនុវត្តភារកិច្ចធានាសន្តិសុខជូនប្រជាជន រក្សាច្បាប់និងសណ្តាប់ធ្នាប់ យាមល្បាតនៅតំបន់សំខាន់ៗ ក៏ដូចជាជួយឧបត្ថម្ភបណ្ដាអង្គភាពការពារប្រជាជនរបស់ជនឃឺដ (YPG) និងអាវុធរបស់ពួកគេ បានដកថយទៅកាន់តំបន់ ដែលមានចម្ងាយ ៣០ គីឡូម៉ែត្រពីព្រំដែនស៊ីរី - ទួរគី។ នាថ្ងៃដដែល ប្រធានាធិបតីទួរគីលោក Tayyip Erdogan បានប្រកាសថា ប្រទេសខ្លួនបានឯកភាពជាមួយរុស្ស៊ីអំពីការបង្កើតតំបន់ ឃ្លាំមើលនៅភាគពាយព្យ ខេត្ត Manbij នៃប្រទេសស៊ីរីដើម្បីការពារតំបន់នេះផងដេរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ