ទួរ​គីសង្ឃឹមថា ការចរចា​បទឈប់បាញ់នៅអ៊ុយក្រែននឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ

(VOVWORLD) - ប្រទេសទួរគីសង្ឃឹមថា ការចរចាបទឈប់បាញ់នៅអ៊ុយក្រែននឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan នៅចុងបញ្ចប់នៃវេទិកាការទូត Antalya ឆ្នាំ២០២៤។

មុននោះ លោក Hakan Fidan បានជួបពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov កាលពីថ្ងៃទី ១ ខែមីនា នៅខាងក្រៅវេទិកាការទូត Antalya ឆ្នាំ២០២៤ នៅប្រទេសទួរគី។ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាជាច្រើន រួមទាំងជម្លោះនៅអ៊ុយក្រែនផងដែរ។

ទួរ​គីសង្ឃឹមថា ការចរចា​បទឈប់បាញ់នៅអ៊ុយក្រែននឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ - ảnh 1ផ្ទះសម្បេងត្រូវបានបំផ្លិចបំផ្លាញដោយជម្លោះក្នុងក្រុង Kramatorsk ប្រទេសអ៊ុយក្រែន ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣។ រូបថត៖ AFP/TTXVN

រដ្ឋមន្ត្រីការបរទេសទួរគីបានចាត់ទុកថា ទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន ភាគីទាំងពីរបានឈានដល់ចំណុចសំខាន់ៗហើយ។ នេះជាពេលវេលាដើម្បីចាប់ផ្តើមកិច្ចសន្ទនាស្តីពីបទឈប់បាញ់មួយ ហើយបញ្ហាអធិបតេយ្យភាពនិងបទឈប់បាញ់អាចត្រូវបានពិភាក្សាដោយឡែកពីគ្នា។ អ្នកការទូតទួរគីរូបនេះបានបញ្ជាក់ថា ជម្លោះកំពុងបង្កឲ្យមានការខូចខាតយ៉ាងធំធេង ដូច្នេះត្រូវមានវិធីសមស្របដើម្បីបញ្ឈប់ជម្លោះតាមរយៈការសន្ទនា ហើយភាគីពាក់ព័ន្ធត្រូវសម្របខ្លួនទៅនឹងគំនិតនេះបន្តិចម្តងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ