|
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan (រូបថត៖EPA/TTXVN) |
(VOVworld) - ក្នុងអាកប្បកិរិយាមួយដែលត្រូវបានចាត់ទុកថា សំដៅបន្ធូរស្រាល
ភាពតានតឹងរវាងរុស្ស៊ីនិងទួរគីទាក់ទិនដល់ការដែលក្រុងអង់ការ៉ាបាញ់ទម្លាក់យន្ត
ហោះចម្បាំង Su-២៤ របស់រុស្ស៊ីនៅតំបន់ព្រំដែនជាប់ជាមួយស៊ីរីកាលពីឆ្នាំទៅមិញ
នោះ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានផ្ញើរ លិខិតសុំទោសទៅ
ដល់សមភាគីរុស្ស៊ីលោក Vladimir Putin។ថ្លែងមតិជាមួយអ្នក យកព័ត៌មាននាថ្ងៃទី
២៧ មិថុនា អ្នកនាំពាក្យវិមាន Kremlin លោកDmitry Peskov បានបញ្ជាក់ថា អ្នកដឹក
នាំរដ្ឋទួរគីបានផ្ញើរលិខិតមួយដោយសំដែងការរំលែកទុក្ខ ជាមួយក្រុមគ្រួសារអ្នក
បើកយន្តហោះរុស្ស៊ីដែលបានពលីជីវិតក្នុងការបាញ់ទម្លាក់យន្តហោះពោលខាង
លើហើយបានផ្ញើរពាក្យសុំទោសផងដែរ។លោក Peskov បានដកស្រង់សារនេះ
របស់លោក Erdogan ដែលក្នុងនោះប្រធានាធិបតីទួរគីរូប នេះអះអាងថា លោកចង់
ធ្វើគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីស្ដារទំនាក់ទំនងមិត្ត ភាពប្រពៃណីរវាងទួរគី
និងរុស្ស៊ី ព្រមទាំងលើកច្បាស់ថា អង់ការ៉ាមិនដែលមាន ចេតនាបាញ់ទម្លាក់យន្ត
ហោះរុស្ស៊ីទេ៕