ទួរគីស្នើឲ្យពន្យាពេលកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន

(VOVWORLD) - កាលពីថ្ងៃទី ៧ ខែវិច្ឆិកា រដ្ឋមន្ត្រីការពារជាតិទួរគី លោក Hulusi Akar បានឲ្យដឹង ថា ប្រទេសនេះនឹងស្នើឲ្យពន្យាពេលមួយឆ្នាំបន្ថែមទៀតដល់កិច្ចព្រមព្រៀងនាំចេញ គ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនដែលនឹងផុតកំណត់នៅថ្ងៃទី ១៩ ខែវិច្ឆិកា ខាងមុខ។

ទួរគីស្នើឲ្យពន្យាពេលកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន - ảnh 1នាវាដឹកស្រូវសាលីអ៊ុយក្រែនចូលចតនៅកំពង់ផែ Djibouti កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២។ (រូបថត៖ AFP/VNA)
អ៊ុយក្រែនបានផ្តល់ការធានាដល់រុស្ស៊ី អំពីការមិនប្រើប្រាស់ច្រករបៀងសន្តិសុខនៅ សមុទ្រខ្មៅដើម្បីគោលដៅយោធា តាមរយៈទួរគី។ លោករដ្ឋមន្ត្រីការពារជាតិទួរគីចាត់ ទុកថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ដែលជាគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ គឺ ជា "ឧទាហរណ៍គំរូមួយដែលបង្ហាញថា ភាគីនានាអាចដោះស្រាយបញ្ហាមួយចំនួនតាមរយៈការចរចា"។ ដោយឈរលើមូលដ្ឋាននោះ លោកបានសម្ដែងក្ដីសង្ឃឹមអំពីផ្លូវនាំ ទៅកាន់ការឈប់បាញ់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ហើយជម្លោះរវាងប្រទេសជិត ខាងទាំងពីររបស់ទួរគីនឹងបញ្ចប់។
មុននោះ នាថ្ងៃទី ២ ខែវិច្ឆិកា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសពីការសម្រេច ចិត្តចូលរួមឡើងវិញក្នុងកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិខាងលើ ក្រោយពី អ៊ុយក្រែនបានធ្វើការធានាជាលាយលក្ខណ៍អក្សរថា ប្រទេសនេះនឹងមិនប្រើប្រាស់ច្រក របៀងសន្តិសុខនៅសមុទ្រខ្មៅដើម្បីគោលដៅយោធានោះឡើយ។ លទ្ធផលនេះត្រូវ បានសម្រេចតាមរយៈតួនាទីអន្តរការីរបស់អង្គការសហប្រជាជាតិ និងប្រទេសទួរគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ