ទួរគីអាចរៀបចំការបោះប្រជាមតិអំពីសមាជិកភាព EU
(VOVworld) - ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan នាថ្ងៃទី១៧ មេសា
ប្រកាសថា ប្រទេសនេះអាចរៀបចំការបោះប្រជាមតិអំពីការចរចារចូលរួម EU ដែល
ត្រូវបានផ្អាកតាំងពីយូរណាស់មកហើយ។សេចក្ដីប្រកាសពោលខាងលើត្រូវបាន
នាំចេញក្រោយពីប្រជាជនទួរគីយល់ព្រមជាមួយការបើកទូលាយ អំណាចសំរាប់
ប្រធានាធិបតីក្នុងការបោះប្រជាមតិនាពេលថ្មីៗនេះ។
ក្នុងពេលនោះ ថ្លែងមតិក្រោយពីមានលទ្ធផលនៃការបោះប្រជាមតិនៅទួរគី
នាយករដ្ឋមន្រ្តីអូទ្រីស Christian Kern អះអាងថា យថាទស្សនអំពីការដែលទួរគី
ក្លាយទៅជាសមាជិក EU ត្រូវបានបាត់បង់អស់។ទស្សនៈរបស់នាយករដ្ឋមន្ត្រី
អូទ្រីសគឺស្រដៀងគ្នាទៅនឹងថ្នាក់ដឹកនាំផ្សេងជាច្រើននៃទី្វបអឺរ៉ុប នោះគឺប្រឆាំង
ជំទាស់ការស្ដារការកាត់ទោសប្រហារជីវិតនៅទួរគី៕