ទូរគីអំពាវនាវឲ្យក្រិកទាញយកឱកាសចរចាស្ដីពី​មហាមុទ្រ​មេឌីទែរ៉ាណេខាងកើត

(VOVWORLD) -  លោកស្រី ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បានសម្ដែងការស្វាគមន៍ចំពោះការដែលប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញការចរចាស្ដីពី ជម្លោះដែនសមុទ្រ។
ទូរគីអំពាវនាវឲ្យក្រិកទាញយកឱកាសចរចាស្ដីពី​មហាមុទ្រ​មេឌីទែរ៉ាណេខាងកើត - ảnh 1 ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan (រូបថត៖ TTXVN)

នាថ្ងៃទី ២៣ ខែកញ្ញា ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan មានក្ដីសង្ឃឹមថា ក្រិកនឹងមិនខកខានឱកាស សន្ទនាគ្នា បន្ទាប់ពីភាគីទាំងពីរបានឯកភាពគ្នាត្រៀមខ្លួនជាស្រេចដើម្បីបន្តការចរចា ស្ដីពីជម្លោះនៅមហាសមុទ្រមេឌីទែរ៉ាណេខាងកើត។ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណែតជាមួយប្រធានគណៈ កម្មការអឺរ៉ុបលោកស្រី Ursula von der Leyen នោះ ប្រធានាធិបតី លោក Erdogan បានឲ្យដឹងថាទួរគីគាំទ្រការសន្ទនាគ្នា ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាយ៉ាងនេះឲ្យបានឆាប់ៗ។ ចំណែកលោកស្រី Ursula von der Leyen បានសម្ដែងការស្វាគមន៍ចំពោះការដែលប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញការចរចាស្ដីពី ជម្លោះដែនសមុទ្រ។ តាមលោកស្រីថា ការសន្ទនាគឺ ចាំបាច់ណាស់សម្រាប់ស្ថេរភាពនៅមហាសុទ្រមេឌីទែរ៉ាណេខាងកើត និងសម្រាប់ទំនាក់ទំនង ដែលមានលក្ខណៈស្ថាបនាជាមួយសហភាពអឺរ៉ុប (EU) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ