ទួរគីអះអាងគាំទ្រអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ស៊ីរី

(VOVWORLD) - នាថ្ងៃទី ៣ កុម្ភៈ រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu បានអះអាងជាថ្មីម្តងទៀតនូវគោលជំហរគាំទ្រអធិបតេយ្យភាពនិងបូរ ណភាពដែនដីទាំងស្រុងរបស់ស៊ីរី ទោះបីជា Ankara កំពុងដំណើរការយុទ្ធនាការ យោធានៅតំបន់ Afrin នៃប្រទេសជិតខាងនេះ។ 
ទួរគីអះអាងគាំទ្រអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ស៊ីរី  - ảnh 1 ទួរគីអះអាងគាំទ្រអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ស៊ីរី 

(VOVworld) – នាថ្ងៃទី ៣ កុម្ភៈ រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu បានអះអាងជាថ្មីម្តងទៀតនូវគោលជំហរគាំទ្រអធិបតេយ្យភាពនិងបូរ ណភាពដែនដីទាំងស្រុងរបស់ស៊ីរី ទោះបីជា Ankara កំពុងដំណើរការយុទ្ធនាការ យោធានៅតំបន់ Afrin នៃប្រទេសជិតខាងនេះ។ ឆ្លើយសម្ភាសលើកាណាល់ Al Jazeera រដ្ឋមន្ត្រីការបរទេសទួរគី លោក Cavusoglu បានសង្កត់ធ្ងន់ថា៖ «គ្មាន ប្រទេសណាមួយនៅក្នុងនិងក្រៅតំបន់គាំទ្រអធិបតេយ្យភាពនិងបូរណភាពដែនដី របស់ស៊ីរីដូចទួរគីទេ។ ប្រសិនបើក្រឡេកមើលលើបណ្ដាសេចក្តីថ្លែងការណ៍នៅ ទីក្រុង Astana របស់កាហ្សាស្ថាននិងទីក្រុង Sochi របស់រុស្ស៊ី អាចឃើញ ថា៖ ទួរគីគាំទ្រទាំងស្រុងឯកភាពនិងបូរណភាពដែនដីរបស់ស៊ីរី។»  ផ្តោតទៅលើ ការវាយប្រហារដោយកាំជ្រួចដែលបណ្ដាអង្គភាពការពារប្រជាជនរបស់ជន Kurd (YPG) និងគណបក្សកម្មករជន Kurd (PKK) តម្រង់ទៅលើទួរគី រដ្ឋមន្ត្រីការបរ ទេសទួរគីបានរិះគន់អាមេរិករួមជាមួយប្រទេសលោកខាងលិចមួយចំនួនបាន ផ្តល់អាវុធសំរាប់បណ្ដាក្រុមភេរវជននេះ។ រដ្ឋអំណាច Ankara យល់ច្បាស់លាស់ ថា៖  ប្រទេសជិតខាងមួយចំនួនកំពុងមិនពេញចិត្តជាមួយតួនាទីរបស់ទួរគីនៅ ស៊ីរីទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ