ទួរទេសចរណ៍ចំនួនជាង ២ ហ្មឺនត្រូវបានកម្មង់ទិញនៅផ្សារណាត់ទេសចរណ៍អន្តរជាតិ VITM ២០១៧
|
ផ្សារណាត់ទេសចរណ៍អន្តរជាតិវៀតណាម (VITM) ហាណូយ ២០១៧ (VOV) |
(VOV)_ នាល្ងាចថ្ងៃទី ៩ មេសា ផ្សារណាត់ទេសចរណ៍អន្តរជាតិវៀតណាម (VITM)
ហាណូយ ២០១៧ ដោយប្រធានបទបទ "ហាណូយ - ទីមកដល់របស់ទេសចរណ៍វៀតណាម
២០១៧" ត្រូវបានបិទបញ្ចប់ក្រោយ ៤ ថ្ងៃប្រព្រឹត្តិទៅ។ ផ្សារណាត់ទេសចរណ៍អន្តរជាតិ
វៀតណាមលើកទី ៥ បានទាក់ទាញការចូលរួមរបស់សហគ្រាសចំនួន ៦៥០ មកពីប្រទេស
ជាច្រើន។ ប្រការថ្មីថ្មោងនៅផ្សារណាត់ទេសចរណ៍អន្តរជាតិវៀតណាម VITM ២០១៧ នេះ
គឺមហោស្រពម្ហូបអាហារតាមដងផ្លូអន្តរជាតិដែលបានប្រព្រឹត្តិទៅជាលើកដំបូងដោយ
មានម្ហូបអាហារតាមដងផ្លូ មកពីប្រទេសចំនួន ៩ ដូចជា៖ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី
សិង្ហបុរី ម៉ិកស៊ិក អ៊ីតាលី អាមេរិក ហ្វីលីពីន និងវៀតណាម ។ យោងតាមការស្ថិតិ មានទួរ
ទេសចរណ៍ក្នុងស្រុក និងអន្តរជាតិចំនួនជាង ២ ហ្មឺនត្រូវបានកម្មង់ទិញនៅផ្សារណាត់
នេះ ។ លោក Luu Duc Ke នាយកក្រុងហ៊ុនទេសចរណ៍ Hanoitouristបានឲ្យដឹងថា៖
"Hanoitourist ចាត់ទុកថា ផ្សារណាត់នេះទទួលបានជោគជ័យដោយសារនេះជា
ឱកាសដើម្បីលក់ទំនិញ។ក្រុមហ៊ុនលក់តែផលិតផលដែលខ្លួនសន្យាថាល្អជាងគេដើម្បី
ធានារក្សាកិត្យានុភាព។ នេះគឺជាទិសដៅរបស់ក្រុមហ៊ុនដែលបានដាក់ចេញ។
ក្នុងឱកាសនេះសមាគមទេសចរណ៍វៀតណាមបានរៀបចំពិធីលើកតម្កើង
សហគ្រាសរទេសចរណ៍ឈានមុខគេចំនួន ១០ ឆ្នាំ ២០១៧ ៕