ទួរទស្សន៍ជាតិរៀបចំកម្មវិធីផ្សាយផ្ទាល់ Ha Noi _ Tuyen Quang រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបោះឆ្នោតស
|
សម័យប្រជុំលើកទិ១០រដ្ឋសភាវៀតណាមនីតិកាលទី១៣ |
(VOV)_រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបោះឆ្នោតសកលលើកដំបូង (ថ្ងៃ
ទី៦មករាឆ្នាំ ១៩៤៦-ថ្ងៃទី៦មករាឆ្នាំ ២០១៦) នាយប់ថ្ងៃទី៤មករា ទូរទស្សន៍វៀត
ណាម បានរៀបចំកម្មវិធីផ្សាយផ្ទាល់ពិសេសដោយមានចំណងជើងថា៖ អ្នកដំ
ណាង នៅទីក្រុងហាណូយ និងខេត្ត Tuyen Quang ។
នាថ្ងៃទី១៦ សីហាឆ្នាំ ១៩៤៥ ត្រៀមរៀបចំធ្វើកូបកម្មទូទាំងប្រទេស មហា
សន្និបាតប្រជាជនទូទាំងប្រទេស Tan Trao ត្រូវបានបើកនៅសាលាភូមិ Tan Trao
ស្រុក Son Duong ខេត្ត Tuyen Quang ដោយមានការចូលរួមរបស់ដំណាងចំនួន
៦០រូប ក្នុងទូទាំងប្រទេស។ សន្និបាតនេះត្រូវបានចាត់ទុកជាប្រភពដើមនៃរដ្ឋស
ភាវៀតណាម។ ស្ដីអំពីសន្និបាតនេះ លោក Nguyen Sy Dung ប្រធានការិយាល័យ
រដ្ឋសភាវៀតណាម បានអោយដឹងថា៖
“ មហាសន្និបាត ប្រជាជនទូទាំងប្រទេសTan Trao បានបង្កើតឡើងគ្រឹះដ្ឋានអំពីគតិយុត្ត លក្ខណះពេញសិទ្ធិក្នុងដំណាក់កាលមួយជាបណ្ដោះអាសន្ន។ ចង់
ពេញសិទ្ធិគឺត្រូវអនុវត្តតាមរយៈការបោះឆ្នោតសកល។ ដូច្នេះ រដ្ឋាភិបាលជា
បណ្ដោះអាសន្ននេះបានរៀបចំការបោះឆ្នោតសកលជាលើកដំបូងដើម្បីប្រជា
ជនអាចផ្តល់មតិរបស់ខ្លួនយ៉ាងច្បាស់លាស់៕”