ទូរទស្សន៍បារាំង-អាល្លឺម៉ង់Arteបញ្ជាំងខ្សែភាពយន្តឯកសារស្តីពីជ័យជំនេះថ្ងៃទី៣០មេសារបស់វៀតណាម

ទូរទស្សន៍បារាំង-អាល្លឺម៉ង់Arteបញ្ជាំងខ្សែភាពយន្តឯកសារស្តីពីជ័យជំនេះថ្ងៃទី៣០មេសារបស់វៀតណាម - ảnh 1
ទូរទស្សន៍បារាំង-អាល្លឺម៉ង់Arteបញ្ជាំងខ្សែភាពយន្ត
ឯកសារស្តីពីជ័យជំនេះថ្ងៃទី៣០មេសារបស់វៀតណាម
(រូបថតៈ TTXVN)


(VOVworld)-នាយប់ថ្ងៃទី១៤មេសា ក្នុងនាទី “Thema” កាណាល់ផ្សាយទូរទស្សន៍ បារាំង-អាល្លឺម៉ង់បានបញ្ជាំងបទយកយកការណ៍ អំពីការតស៊ូប្រយុទ្ធប្រឆាំង
ចក្រព័ត្តអាមេរិក និងជ័យជំនេះប្រវត្តិសាស្រ្តថ្ងៃទី៣០មេសាឆ្នាំ១៩៧៥ ឯកភាព ប្រទេសជាតិរបស់វៀតណាម។ ក្រោមប្រធានបទ “វៀតណាម-សង្គ្រាមកខ្វក់” ខ្សែភាពយន្តនេះបានបញ្ជាំងនូវព្រឹត្តិការណ៍ថ្ងៃទី២១កុម្ភៈ ដែលចាប់ផ្តើមកិច្ច ចរចារសម្ងាត់ក្នុងវីឡាមួយនៅChoisy-le-Roi ជាយទីក្រុងបារីស(បារាំង)។ ខណៈ ពេលដែលសង្គ្រាមដ៏សាហាវកំពុងកើតមានឡើងនៅវៀតណាម ប្រធានាធិបតី
បារាំងលោក Georges Pomdidou បានព្រមព្រៀងរៀបចំជំនួនសន្ទនារវាងលោក
Henry Kissinger ទីប្រឹក្សាពិសេសរបស់របស់ប្រធានាធិបតីអាមេរិក Richard Nixon
ជាមួយលោក Le Duc Tho ទីប្រឹក្សាពិសេសនៃក្រុមបេសកកម្មនៃសាធារណរដ្ឋ​ប្រជាធិបតេយ្យវៀតណាម។ ក្រោយរយៈពេល៣ឆ្នាំ កិច្ចព្រមព្រៀងក្រុង បារីស
បានចុះហត្ថលេខានាខែមករាឆ្នាំ១៩៧៣។ ហើយ៤០ឆ្នាំក្រោយ នាទី “Thema”នៃ
កាណាល់ Arte បានបញ្ជាំងអំពីការប្រយុទ្ធនេះ។ ដោយ មានកាសែតថតសម្លេង
តាំងពីសង្គ្រាមនោះ អ្នកដឹកនាំរឿងបានធ្វើឲ្យទស្សនិកជន ទទួលបានបរិយា
កាសនៃបណ្តាជំនួបរវាងបេសកជនពិសេសវៀតណាមនិង អាមេរិក។ ខ្សែភាព
យន្តឯកសារនេះ (ដែលធ្លាប់ទទួលបានរង្វាន់នៅមហោស្រព ខ្សែភាពយន្តប្រវត្តិ
សាស្រ្ត Pessac) បានជួយឲ្យទស្សនិកជនយល់ច្បាស់អំពី ការ តស៊ូខាងផ្លូវការទូត
រវាងសាស្រ្តាចារ្យមហាវិទ្យាល័យ Havard លោក Henry Kissinger  ជាមួយលោក
Le Duc Tho យុទ្ធជនបដិវត្តន៍១នាក់ដែលធ្លាប់ត្រូវអាណានិគមបារាំងចាប់ឃុំខ្លួន
ធ្វើទារុណ កម្ម និងជាអតីតថ្នាក់ដឹកនាំស្នូល១រូបរបស់បដិវត្តន៍វៀតណាមផង
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ