ទិវាកំណាព្យវៀតណាមឆ្នាំ២០១៩រួមចំណែកផ្សព្វផ្សាយអក្សរសាស្ត្រវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ

(VOVWORLD) - នាយប់ថ្ងៃទី២០ ខែកុម្ភៈ នៅរដ្ឋធានីហាណូយ ប្រព្រឹត្តទៅពិធីបិទបញ្ចប់សន្និ សីទអន្តរជាតិផ្សព្វផ្សាយអក្សរសាស្ត្រវៀតណាមលើកទី៤ មហោស្រពកំណាព្យ អន្តរជាតិលើកទី៣និងទិវាកំណាព្យវៀតណាមលើក ទី១៧។ ព្រឹត្តិការណ៍ “បីក្នុង មួយ” នេះមានការចូលរួមរបស់តំណាងអន្តរ ជាតិចំនួន២០០នាក់មកពី៥០ប្រទេស លើទូទាំងពិភពលោក ដែលជាអ្នកអក្សរសាស្ត្រ កវី អ្នកបោះពុម្ភ និងអ្នកស្រាវជ្រាវវប្បធម៌។
ទិវាកំណាព្យវៀតណាមឆ្នាំ២០១៩រួមចំណែកផ្សព្វផ្សាយអក្សរសាស្ត្រវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ - ảnh 1ឈុតសម្ដែងសិល្បៈមួយក្នុងក្របខ័ណ្ឌ "ទិវាកំណាព្យវៀតណាម" លើកទី១៧ (រូបថត៖ VOV)

ទិវាកំណាព្យវៀតណាមលើកទី១៧ឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃ ទី១៥ដល់ថ្ងៃទី២១ ខែកុម្ភៈ នៅទីក្រុងហាណូយ ទីក្រុង ហាឡុង និងទីក្រុង បាក់ ហ្សាង។ នាថ្ងៃទី១៦ ខែកុម្ភៈ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទអន្តរ ជាតិផ្សព្វផ្សាយអក្សរសាស្ត្រវៀតណាមលើកទី៤។ នាថ្ងៃទី១៧ ខែកុម្ភៈ បាន ប្រព្រឹត្តទៅពិធីបើកទិវាកំណាព្យវៀតណាមលើកទី១៧ នៅមណ្ឌលអក្សរសាស្ត្រ Quoc Tu Giam ក្រោមប្រធានបទ “ទឹកដីនៅលើស្មា” ក្នុងឱកាសរំលឹកខួបរយៈ ៤០ឆ្នាំការប្រយុទ្ធការពារព្រំដែនភាគខាងជើងវៀតណាម (ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៧៩-ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩)។ សិល្បៈការិនីឆ្នើម Thanh Loan អនុ ប្រធានសមាគមន៍អក្សរសាស្ត្រសិល្បៈវៀតណាម បានអោយដឹងថា៖

        “នេះជាកាលានុវត្តភាពដើម្បីអោយអ្នកអក្សរសាស្រ្តសិល្បៈនិងសាធារណៈជនស្រឡាញ់កំណាព្យ អក្សរសាស្ត្រសិល្បៈវៀតណាម ជួបជុំគ្នា។ ខ្ញុំសប្បាយចិត្ត ណាស់ពេលដែលឃើញថា មិត្តវ័យក្មេងយកចិត្តទុកដាក់និងស្រឡាញ់កំណាព្យ វៀតណាមយ៉ាងខ្លាំងណាស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ