ទិវាកំណាព្យវៀតណាមបានបើកនៅទីក្រុងហាណូយ
|
សកម្មភាពក្នុងទិវាកំណាព្យវៀតណាមឆ្នាំ២០១៤ (រូបថតៈ vov) |
(VOVworld)-នាព្រឹកថ្ងៃទី៥មិនា ទិវាកំណាព្យវៀតណាមលើកទី១៣ បានបើក
នៅ Van Mieu – Quoc Tu Giam ហាណូយ (វៀតណាម) ក្រោមប្រធានបទ
ឆ្ពោះទៅកោះសមុទ្រ។ ទិវាកំណាព្យឆ្នាំនេះ មានការចូលរួមរបស់កវី អ្នកអក្សរ
សាស្រ្តនិងអ្នកបកប្រែចំនួន១៥០នាក់ មកពីប្រទេសនិងតំបន់ដែលដី៤១លើ
ពិភព លោក។ កវី Nguyen Quang Thieu អនុប្រធានសមាគមអ្នកអក្សរសាស្រ្ត
វៀតណាម បានឲ្យដឹងថា ទិវាកំណាព្យ២០១៥ គឺសំដៅឧទ្ទេសនាមដោយពេញ
លេញ អំពីសមិទ្ធ អត្តសញ្ញានៃអក្សរសាស្រ្តវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ។
“ឆ្នាំនេះជាឆ្នាំដែលវៀតណាមអនុវត្តយុទ្ធនាការរបស់សមាគមអ្នកអក្សរ
សាស្រ្តរបស់រដ្ឋ ក្នុងការផ្សព្វផ្សាយអក្សរសាស្រ្តវៀតណាមទៅកាន់ពិភពលោក។
ជន ដែលបំពេញការងារគ្រប់គ្រងអក្សរសាស្រ្តសិល្បៈបានពិនិត្យឃើញថា កំណាព្យ អាចនាំមកនូវកម្លាំងពលំក្នុងការផ្សាភ្ជាប់គ្នា និងជាសក្ខីភាពចំពោះអ្វីៗដែលប្រជា
ជាតិវៀតណាមសម្រេចបានក្នុងប្រវត្តិសាស្រ្ត”។
មុននោះ នាថ្ងៃទី៤មិនា ទីក្រុងហូជីមិញ ក្រុង Can Tho នៅភាគត្បូង និង
ខេត្ត Hoa Binh នៅភាគខាងជើងវៀតណាម ក៏បានបើកទិវាកំណាព្យវៀតណាម
ផងដែរ៕