“ទិវាកម្មករ -ប្រជុំផ្សារនៃភក្តីភាព” សម្រាប់កម្មករនៅទីក្រុងហូជីមិញ
(VOVWORLD) - នាយប់ថ្ងៃទី ២២ មករា សហព័ន្ធពលកម្មទីក្រុងហូជីមិញបានបើកកម្មវិធី “ទិវាកម្មករ -ប្រជុំផ្សារនៃភក្តីភាព”។
លោក Nguyen Thanh Do អញ្ជើញជូនអំណោយនិងជូនពរបុណ្យតេតដល់កម្មករ (រូបថត៖ VOV) |
ពិធីបុណ្យនេះ បានប្រព្រឹត្តទៅក្នុង រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែមករា ដោយមានស្តង់ចំនួន ១០០ នៃអង្គភាពអាជីវកម្មចំនួន ៧១ ដែលផ្តល់នូវមុខទំនិញជាច្រើននិងសម្បូរបែប សម្រាប់ការដើរទិញឥវ៉ាន់ បម្រើបុណ្យតេតប្រពៃ ណី។ ក្នុងកម្មវិធីសហព័ន្ធពលកម្មទីក្រុងហូជីមិញក៏បានប្រគល់ប័ណ្ណ ទិញទំនិញចំនួន ១៥០០ ជូនដល់សមាជិកសហជីព ជួបការលំបាក ដែលប័ណ្ណមួយមានតម្លៃ ៣០ ម៉ឺន ដុង។ លោក Nguyen Thanh Do ប្រធានគណៈកម្មាធិការគោលនយោបាយ - ច្បាប់នៃសហព័ន្ធពលករឲម្មទីក្រុងហូជីមិញបានឲ្យដឹងថា៖ “នៅឆ្នាំ ២០២០ នេះ ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ មានភាពស្មុគស្មាញ ហើយការបញ្ជាទិញរបស់សហគ្រាសនានាត្រូវថយចុះជាច្រើន ដូច្នេះកម្លាំងពលករក៏ថយចុះដែរ។ ជាមួយស្ថានភាពនោះ កម្មករ ជួបការលំបាកជាច្រើន។ ដូច្នេះយើងមានសកម្មភាពជាច្រើនដើម្បីថែទាំដល់កម្មករ។ យើងបានយកចិត្តទុកដាក់លើករណីចំនួន ២០.០០០ ករណីដែលមានទឹកប្រាក់ជាង ២៣ ពាន់លានដុង”។
ក្រៅពីប្រជុំផ្សារនៃភក្តីភាពនេះ នៅមានប្រជុំផ្សារចំនួន ១៦ ផ្សេងទៀតដែលបានធ្វើឡើងចាប់ពីពេលនេះដល់ថ្ងៃទី ៧ ខែកុម្ភៈ ក្នុងគោលបំណងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់និយោជិកក្នុងការទិញទំនិញបម្រើបុណ្យតេត ជាមួយតម្លៃសមរម្យបំផុត៕