ទិវាកម្មសិទ្ធិបញ្ញាពិភពលោកថ្ងៃទី ២៦ មេសា៖ “ការច្នៃប្រឌិតសម្រាប់អនាគតបៃតង”

(VOVWORLD) - ថ្ងៃទី ២៦ មេសា ជាថ្ងៃប្រារព្ធ “ទិវាកម្មសិទ្ធិបញ្ញាពិភពលោក” (World Intellectual Property Day – IP Day)។
ទិវាកម្មសិទ្ធិបញ្ញាពិភពលោកថ្ងៃទី ២៦ មេសា៖ “ការច្នៃប្រឌិតសម្រាប់អនាគតបៃតង” - ảnh 1យុវជនចូលរួមនិងអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភព លោកឆ្នាំ ២០១៩ 

ត្រូវបានបង្កើតក្នុងឆ្នាំ ២០០០ “IP Day” ក្លាយជាថ្ងៃដែលមនុស្សគ្រប់រូបនៅជុំវិញពិភព លោកចង់ស្វែងយល់និងគាំទ្រការចូលរួមចំណែកនៃកម្មសិទ្ធិបញ្ញាដល់ការអភិវឌ្ឍរួមរបស់បណ្តាប្រជាជាតិ។

នៅវៀតណាម ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក (២០១៥ - ២០១៩ ) ព្រឹត្តិការណ៍ “IP Day” នៅវៀត ណាម ត្រូវបានរៀបចំប្រកប ដោយការច្នៃប្រឌិត និងទាក់ ទាញការយកចិត្តទុកដាក់និងការចូលរួមពីសមាសភាពសង្គមជាច្រើនក៏ដូចជាបង្កើតឡើងនូវឥទ្ធិពលគួរឲ្យកត់សម្គាល់នៅក្នុងវិស័យកម្មសិទ្ធិបញ្ញា។

យ៉ាងណាមិញ ក្នុងបរិបទដែលជំងឺរាតត្បាត COVID-19 កំពុងឆ្លងរាលដាលនៅលើពិភពលោក សារនៃទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ ២០២០ ត្រូវបានផ្សព្វផ្សាយទៅកាន់សង្គម សហគមន៍អាជីវកម្ម បុគ្គល និងតំបន់នានាគឺ “ការច្នៃប្រឌិតសម្រាប់អនាគតបៃតង” ដោយស្មារតីបង្ការ ប្រយុទ្ធប្រឆាំងនឹង COVID-19 និងរក្សាសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា។ វៀត ណាមបានអនុវត្តសកម្មភាពឃោសនា ស្វាគមន៍ព្រឹត្តិការណ៍ទិវាកម្មសិទ្ធិបញ្ញាពិភពលោក តាមរយៈប្រព័ន្ធផ្សព្វផ្សាយទូទាំងប្រទេស។ សារនៃ “ការច្នៃប្រឌិតសម្រាប់អនាគតបៃតង” នៃទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ ២០២០ នឹងនៅតែបន្តផ្សព្វផ្សាយពាសពេញប្រទេស ដើម្បីលើកកម្ពស់បញ្ញានិងរួមគ្នាដើម្បីជំនះពុះពាររាល់បញ្ហាប្រឈមនិងឧបសគ្គទាំងឡាយ ឆ្ពោះទៅរកអនាគតបៃតងសង្គមដែលមានការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ