ទិវាកុមារីអន្តរជាតិ - អគ្គលេខាធិការអង្គសហប្រជាជាតិអំពាវនាវជួយឧបត្ថម្ភកុមារី ពង្រីកសក្តានុភាពទាំងស្រុង
(VOVWORLD) -នាថ្ងៃទី១១ខែតុលា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Geuterres បានអំពាវនាវឲ្យសហគមន៍អន្តរជាតិខិតខំប្រឹងប្រែងក្នុងការជួយ ឧបត្ថម្ភកុមារីចំនួន ៦០០ លាននាក់នៅទូទាំងសកលលោក ដើម្បីលើកស្ទួយនូវ សក្តានុភាពទាំងស្រុងរបស់ខ្លួន។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Geuterres |
លោក AntonioGeuterres បានលើកយ៉ាង ច្បាស់ អំពីការពិតជាក់ស្តែងថាកុមារីតែងតែមិនត្រូវបានទទួលឱកាស និង បរិយាកាស ជាចាំបាច់ដើម្បីពង្រីកសក្តានុភាពរបស់ខ្លួនឡើយ។ នាបច្ចុប្បន្ន កុមារី មានចំនួន ៦០០ លាននាក់កំពុងត្រៀមខ្លួនចូលរួមកម្លាំងពលករ ដែលកំពុងផ្លាស់ថ្មីនិងតាមបែបស្វ័យប្រវត្តិកម្ម។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុង វិស័យនេះ អ្នកបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ និងនិយោជិកនារីនៅ មានកំរិតទាប។ លោក Geuterres ក៏បានឲ្យដឹងទៀតថា ដោយមានទស្សនវិស័យ ចាស់ៗអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេសជានិង គណិតវិទ្យាមិនសមហេតុ សមចជាមួយកុមារីតាំងពីរៀននៅថ្នាក់អនុវិទ្យាល័យ បានបណ្តាលឲ្យមានផល ប៉ះពាល់អាក្រក់គួរឲ្យកត់សម្គាល់សំរាប់កុមារី ហើយក៏ធ្វើ ឲ្យកុមារីសង្ស័យ អំពីលទ្ធភាពរបស់ខ្លួន។ ហេតុដូច្នេះហើយ លោក Geuterres បានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការបង្រៀនជំនាញវិជ្ចាជីវៈ ដើម្បីឆ្ពោះទៅសម្រេចឲ្យបាន ជោគជ័យក្នុងបុព្វហេតុការងារនាពេលអនាគតផងដែរ។ លោកក៏ ក្រើនរំលឹកពី លទ្ធភាពក្នុងការគិតគូរខាងតក្កវិទ្យា ការផ្តួចផ្តើម គំនិត និងការយល់ដឹងអំពី បច្ចេកវិទ្យាឌីជីថល ដោយបានចាត់ទុកជាកត្តាដ៏ សំខាន់ក្នុងកម្លាំងពលករថ្មី ផងដែរ៕