ទិវាការពារព្រំដែនក្នុងប្រជាជនទាំងមូល (ថ្ងៃទី៣ មីនា)៖ កសាងសមរភូមិការពារ ព្រំដែនក្នុងប្រជាជនទាំងមូលយ៉ាងរឹងមាំក្នុងស្ថានការណ៍ថ្មី

(VOVWORLD) - ទិវាបុណ្យមានការចូលរួមរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ កម្លាំងកងទ័ពការពារ ព្រំដែនប្រចាំមូលដ្ឋាន រួមជាមួយប្រជាជនបណ្ដាជនជាតិ។

នាថ្ងៃទី២ ខែមីនា នៅខេត្ត Lang Son បញ្ជាការដ្ឋានទ័ពការពារព្រំដែនខេត្ត បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនស្រុកVan Lang រៀបចំទិវា បុណ្យការពារព្រំដែនក្នុងប្រជាជនទាំងមូល លើភូមិសាស្ត្រឃុំ Tan My និងឃុំ Tan Thanh ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយប៉ូស្តិ៍ការពារព្រំដែន Tan Thanh។ ទិវាបុណ្យមានការចូលរួមរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ កម្លាំងកងទ័ពការពារ ព្រំដែនប្រចាំមូលដ្ឋាន រួមជាមួយប្រជាជនបណ្ដាជនជាតិ។
ក្នុងប៉ុន្មានឆ្នាំកន្លងមក ក្រៅពីការបំពេញល្អនូវការងារការពារព្រំដែនសមុទ្រនោះ កងកម្លាំងការពារព្រំដែនខេត្ត Binh Dinh ក៏បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ អ្នកនេសាទដើម្បីក្ដាប់ជាប់ស្ថានភាពនៅសមុទ្រ ដោះស្រាយឲ្យបានឆាប់ករណីដែល កើតមានឡើង ជួយសង្គ្រោះនាវានេសាទរងគ្រោះឲ្យបានទាន់ពេលវេលា។ កងទ័ពការពារ ព្រំដែនបានក្លាយទៅជាទីបង្អែកដ៏រឹងមាំសម្រាប់អ្នកនេសាទប្រកបការងារនៅឯនាយ សមុទ្រ ព្រមទាំងជួយប្រជាជនតំបន់ព្រំដែនលើកកំពស់មនសិកាក្នុងការបង្ការទប់ស្កាត់ ជម្ងឺរាតត្បាត សម្របខ្លួនយ៉ាងបត់បែនក្នុងការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច សង្គមឡើងវិញ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ