ទិវាកាហ្វេវៀតណាម

ទិវាកាហ្វេវៀតណាម - ảnh 1
ទិវាកាហ្វេវៀតណាម

(VOV)_សម្ព័ន្ធសមាគមកាហ្វេកាកាវវៀតណាម បានរួមសហការជាមួយ​បណ្ដា
ក្រសួង ស្ថាប័ន និងតំបន់មួយចំនួនដើម្បីរៀបចំទិវាកាហ្វេវៀតណាម ​ចាប់ពីថ្ងៃទី៨
 ដល់ថ្ងៃទី១១ ធ្នូ ឆ្នាំ ២០១៦ នៅទីក្រុងហូជីមិញ ដោយមានគោលដៅជំរុញការអភិវឌ្ឍន៍
ពាណិជ្ជសញ្ញាកាហ្វេទៅកាន់អ្នកប្រើប្រាស់ក្នុងនិងក្រៅ​ប្រទេស។ កម្មវិធីនេះមានសកម្ម
ភាពជាច្រើន ដូចជា៖ តាំងបង្ហាញ ផ្សព្វផ្សាយនិងឧទ្ទេសនាមអំពីផលិតផលកាហ្វេ 
លើកសរសើរផលិតផលកាហ្វេគុណភាពខ្ពស់ ជាពិសេសគឺជួយអ្នកប្រើប្រាស់យល់ដឹង
បន្ថែមអំពីអត្ថប្រយោជន៍របស់កាហ្វេ​ចំពោះសុខភាពសហគមន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ