ទិវាគ្រួសារវៀតណាម៖លើកសរសើរ “គ្រួសារវប្បធម៌ សុភមង្គលឆ្នើម” ១០០គ្រួ

(VOVWORLD) -ក្នុងឱកាសទិវាគ្រួសារវៀតណាមថ្ងៃ
ទី២៨មិថុនា នាថ្ងៃទី២៤មិថុនា សម្ព័ន្ធសមាគម នារី
វៀតណាមទីក្រុងហូជីមិញនិងសម្ព័ន្ធសមាគមយុវជន
វៀតណាមទីក្រុងហូជីមិញ បានរៀបចំទិវាគ្រួសារសុភមង្គល ដោយមានសកម្មភាពសម្បូរបែបសម្រាប់គ្រួសារ ទាំងអស់។
ទិវាគ្រួសារវៀតណាម៖លើកសរសើរ “គ្រួសារវប្បធម៌ សុភមង្គលឆ្នើម” ១០០គ្រួ - ảnh 1ទិវាគ្រួសារវៀតណាមនៅទីក្រុងហូជីមិញ (រូបថតៈthanhuyhcm.vn )

នៅទីនេះ គណៈចាត់តាំងបានលើកសរសើរ “គ្រួសារវប្បធម៌ ឆ្នើម” ចំនួន ១០០គ្រួ។ ទិវាគ្រួសារវៀតណាមទី២៨មិថុនារៀងរាល់ឆ្នាំ គឺពោរពេញទៅដោយ អត្ថន័យសំខាន់ ជាលក្ខណៈវប្បធម៌របស់មនុស្សវៀតណាម។ នេះជាឱកាសសម្រាប់ មនុស្សគ្រប់រូប ឆ្ពោះទៅគ្រួសារនិងមានសកម្មភាពជាក់ស្តែងដើម្បីកសាងគ្រួសារ សុភមង្គលប្រកបដោយនិរន្តរភាព។ ហើយនេះក៏ជាឱកាសសម្រាប់គ្រួសារនានាចែក រំលែកបទពិសោធន៍កសាងគ្រួសារកក់ក្តៅរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ