“ទិវាគ្រួសារវៀតណាម២០១៧” ដោយមានសកម្មភាពសម្បូរបែបជាច្រើន

(VOVWORLD) -“ទិវាគ្រួសារវៀតណាម” ឆ្នាំ២០១៧នឹងបានប្រព្រឹត្តទៅនៅទីក្រុងហាណូយចាប់ពី ថ្ងៃទី២៤ដល់ថ្ងៃទី២៧មិថុនា។
“ទិវាគ្រួសារវៀតណាម២០១៧” ដោយមានសកម្មភាពសម្បូរបែបជាច្រើន - ảnh 1 “ទិវាគ្រួសារវៀតណាម២០១៧”ពោរពេញទៅដោយមានសកម្មភាពសម្បូរបែប

នេះជាសកម្មភាពជាក់ស្តែង សំដៅជួយជ្រោមជ្រែងនិងរំលឹកទិវាគ្រួសារវៀត ណាមថ្ងៃទី២៨មិថុនា ជាពិសេសលើកកំពស់តម្លៃប្រពៃណី របស់គ្រួសារវៀតណាម។ ក្នុងក្របខ័ណ្ឌនៃទិវានេះ មានរៀបចំសកម្មភាពជាក់ ស្តែងជាច្រើន។ក្នុងនោះមានការតាំងពិព័រណ៍ស្តីពី “មនោសញ្ចេតនាកក់ក្តៅក្នុងគ្រួ សារនៅក្នុងសុភាសិតវៀត ណាម”។ ក្រៅពីនោះ  អង្គការ Hagar អន្តរជាតិនៅវៀត ណាមឧទ្ទេសនាមនូវសកម្មភាពបណ្តុះបណ្តាលលើកកំពស់សមត្ថភាព ពិសេសសម្រាប់នារី។ក្នុងឱកាសនេះដែរ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ  នឹងលើកតំកើងនិងកោតសរសើរបុគ្គលជាង១០០នាក់ ជាតំណាងគ្រួសារ ជនជាតិភាគតិច នៅតំបន់ព្រៃភ្នំជាយទី ក្រុងហាណូយដែលពូកែធ្វើសេដ្ឋ កិច្ចលើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ