ទិវាគ្រួសារអាស៊ានឆ្នាំ ២០១៩ បានប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយនៅទីក្រុងហាណូយ

(VOVWORLD) - ក្នុងឱកាសអបអរសាទរខួបលើកទី ៥២ នៃទិវាបង្កើតអាស៊ាន (១៩៦៧-២០១៩) នាព្រឹកថ្ងៃទី ១៨ ខែសីហា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាម បានរួមសហការជាមួយក្រុមនារីសហគមន៍អាស៊ាន (AWCH) ដើម្បីរៀបចំទិវាគ្រួសារអាស៊ាន ឆ្នាំ ២០១៩ ដោយមានសកម្មភាពសប្បាយរីករាយជាច្រើន។ 
ទិវាគ្រួសារអាស៊ានឆ្នាំ ២០១៩ បានប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយនៅទីក្រុងហាណូយ - ảnh 1

ទិវាគ្រួសារអាស៊ានឆ្នាំ ២០១៩ បានប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយនៅទីក្រុងហាណូយ

ចូលរួមក្នុងសកម្មភាពនេះ មានវត្តមានតំណាងក្រសួងការបរទេស កម្មាភិបាល បុគ្គលិកនៃក្រសួងការបរទេស ឯកអគ្គរដ្ឋទូតនិងតំណាងនៃបណ្តាប្រទេសអាស៊ានប្រចាំទីក្រុងហាណូយរួមទាំងស្វាមី ភរិយា ក្រុមគ្រួសារផងដែរ។ ក្រៅពីនោះនៅមាន សមាជិកនៃបណ្តាញនារីអាស៊ាននៅទីក្រុងហាណូយ; សមាជិកគ្រួសារតំណាងឱ្យដៃគូអាស៊ានចំនួន ១៦ នៅទីក្រុងហាណូយទៀតផង។

ថ្លែងមតិក្នុងពិធីបើកព្រឹត្តិការណ៍នេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាម បានមានប្រសាស ន៍ថា ឆ្លងកាត់រយៈពេលជាងកន្លះសតវត្សរ៍មក អាស៊ានបានក្លាយជាសហគមន៍សន្តិភាព ស្វាហាប់និងវិបុលភាពដោយមានប្រទេសអាស៊ីអាគ្នេយ៍ទាំង ១០ និងជាដៃគូដែលអាចទុកចិត្តបានរបស់ប្រទេសទាំងអស់ក្នុងតំបន់និងពិភពលោក រួមគ្នាខិតខំដើម្បីសន្តិភាព ឈរលើស្មារតីនៃកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ។

ចូលរួមនិងថ្លែងនៅក្នុងពិធីបើកកម្មវិធីផ្លាស់ប្តូរ ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Nguyet Nga ប្រធានកិត្តយសរបស់ AWCH បានអះអាងថា ទិវាគ្រួសារអាស៊ានឆ្នាំ ២០១៩ តែងតែជាពេលវេលាដើម្បីលៃទុកសេចក្តីស្រឡាញ់និងពេលវេលា សម្រាប់អ្នកជិតស្និទ្ធបំផុតជាមួយយើង។ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Nguyet Nga សង្ឃឹម ថា សមាជិកអាស៊ាននិងរួមជាមួយដៃគូ បន្តពូនជ្រុំមនោសញ្ជេតនា និងតភ្ជាប់គ្នា តាមរយៈសកម្មភាពកីឡា កំសាន្តពោរពេញទៅដោយអត្ថន័យនៅក្នុងទិវាគ្រួសារអាស៊ាន ២០១៩ នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ