ទិវាគ្រួសារអាស៊ាននៅអាហ្សង់ទីន
|
ទិវាគ្រួសារអាស៊ាននៅអាហ្សង់ទីន (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៥ កុម្ភៈ ស្ថានទូតបណ្ដាប្រទេសជាសមាជិកអាស៊ាន
ប្រចាំនៅអាហ្សង់ទីនបានរៀបចំទិវាគ្រួសារអាស៊ានប្រចាំឆ្នាំនៅស្ថានទូតថៃ
ប្រចាំនៅរដ្ឋធានី Buenos Aires។ ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតទាំងអស់
បានស្ងើចសរសើរលទ្ធផលដែលអាស៊ានទទួលបានក្នុងឆ្នាំ ២០១៥ ជាពិសេស
គឺ ការបង្កើតសហគមន៍អាស៊ាននិងសេចក្តីថ្លែងការណ៍ Kuala Lumpur ស្តីពី
ទស្សនៈ វិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥។ ឯកអគ្គរដ្ឋទូតទាំងនេះក៏បាន
វាយតំលៃ ខ្ពស់ចំពោះចំណងសាមគ្គីភាពមិត្តភាពរវាងប្រទេសជាសមាជិក
អាស៊ាននិយាយ រួម ក៏ដូចជាកិច្ចសហប្រតិបត្តិការ ការចែករំលែកបទពិសោធន៍
ក្នុងការងារធ្វើរវាង ស្ថាប័នតំណាងប្រទេសអាស៊ាននៅអាហ្សង់ទីនផងដែរ។
ក្នុងទិវាបុណ្យនេះ ប្រទេសអាស៊ាននានាបានឧទ្ទេសនាមបណ្ដាមុខម្ហូប
អាហារប្រពៃណី រៀបចំ ល្បែងកំសាន្តប្រជាប្រិយ ជាដើម៕