ទិវាចំនួនប្រជាជនពិភពលោកឆ្នាំ២០១៨ ក្នុងគោលបំណងលើកតម្កើងតួនាទីនៃ ផែនការគ្រួសារ

(VOVWORLD) - ទិវាចំនួនប្រជាជនពិភពលោកគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលប្រព្រឹត្តិទៅនៅថ្ងៃទី ១១ខែកក្កដាសំដៅលើកកំពស់ការយល់ដឹងរបស់ពិភពលោកទាំងមូលអំពីបញ្ហាចំនួនប្រជាជនពិភពលោក។
ទិវាចំនួនប្រជាជនពិភពលោកឆ្នាំ២០១៨ ក្នុងគោលបំណងលើកតម្កើងតួនាទីនៃ ផែនការគ្រួសារ - ảnh 1រូបថតឧទាហរណ៍

ក្នុងឆ្នាំនេះទិវាចំនួនប្រជាជនពិភពលោកដោយមានប្រធានបទ "ជោគជ័យនៃ ផែនកាគ្រួសារូបនីយកម្មគឺជាបុព្វបទសំរាប់ការអភិវឌ្ឍប្រកបដោយចីរភាព"។ ក្នុងឱកាសនេះវៀតណាមនឹងរៀបចំសកម្មភាពជាច្រើននៅថ្នាក់មជ្ឈិមថ្នាក់ខេត្តនិងស្រុកក្នុងនោះអគ្គនាយកដ្ឋានចំនួនប្រជាជន-ផែនកាផែនកាគ្រួសារូបនីយកម្ម សហការជាមួយមូលនិធិចំនួនប្រជាជនអង្គការសហប្រជាជាតិ (UNFPA) នឹង រៀបចំ ព្រឹត្តិការណ៍ដើម្បីគាំទ្រព្រឹត្តិការណ៍នេះ។

សកម្មភាពនៃផ្នែកចំនួនប្រជាជនសុទ្ធតែឆ្ពោះទៅការលើកំពស់ការយល់ ដឹងការទទួលខុសត្រូវរបស់គ្រប់ថ្នាក់គណៈកម្មាធិការបក្ស អាជ្ញាធរ ស្ថាប័ន អង្គភាពមហាជននានា អំពីតួនាទីនិងសារៈសំខាន់នៃកិច្ចការចំនួនប្រជាជន និង ផែនកាគ្រួសារូបនីយកម្ម ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងចីរភាពរបស់ ប្រទេសជាតិយោងតាមទិសដៅលើយុទ្ធសាស្ដ្រចំនួនប្រជាជន និងសុខភាព ប្រសូតកម្មវៀតណាមក្នុងដំណាក់កាលឆ្នាំ ២០១១-២០២០ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ