ទិវាចំនួនប្រជាជនពិភពលោកអំពាវនាវឲ្យវិនិយោគសំរាប់កុមារីវ័យជំទង់

ទិវាចំនួនប្រជាជនពិភពលោកអំពាវនាវឲ្យវិនិយោគសំរាប់កុមារីវ័យជំទង់ - ảnh 1
ឈុតសំដែងមួយរបស់ប្អូនៗកុមារីនៅពិធីមិទ្ទិញនេះ (រូបថត៖VOV)

(VOVworld) - នាព្រឹកថ្ងៃទី ៩ កក្កដា នៅរដ្ឋធានីហាណូយ ក្រសួងសុខាភិបាលវៀត
ណាមបានសហការជាមួយមូលនិធិចំនួនប្រជាជនរបស់អ.ស.បប្រចាំនៅវៀតណាម
រៀបចំពិធីមីទ្ទិញជួយជ្រោមជ្រែងទិវាចំនួនប្រជាជនពិភពលោក ថ្ងៃទី ១១ កក្កដា
ក្រោមប្រធានបទ “វិនិយោគសំរាប់កុមារីវ័យជំទង់”។ថ្លែងមតិនៅទីនេះ រដ្ឋមន្រ្តី
ក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi Kim Tien បានឲ្យដឹងថា វៀត
ណាមបានទទួលស្គាល់នូវសិទ្ធិរបស់នារី ហើយមានការវិនិយោគអំពី អប់រំ សុខាភិ
បាលសំរាប់មនុស្សគ្រប់រូប។នាពេលខាងមុខ វៀតណាមនឹងបន្តខំ ប្រឹងប្រែងថែម
ទៀតសំដៅធានាសិទ្ធិរបស់កុមារី ដើម្បីប្អូនៗកុមារីមានឱកាសចូល រួមសេវ៉ាកម្ម
សាធារណៈនិងមានការងារធ្វើនិរន្តរភាព។
“នៅពេលប្អូនៗកុមារីបានទាក់ទងជាមួយសេវ៉ាកម្មថែទាំសុខាភិបាល អប់រំ ឱកាស
ការងារ និងទទួលបានការគាំពារដោយសុវត្ថិភាពនោះ គឺប្អូនៗនឹង អភិវឌ្ឍន៍យ៉ាង
ល្អហើយមានអនាគតល្អប្រសើរ រួមវិភាគទានសំរាប់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម។
ដោយហេតុនេះ ចាំបាច់ត្រូវលើកកំពស់មនសិការក្នុងការកសាង និងអនុវត្តន៍កម្ម
វិធីនានាដើម្បីធានាឲ្យប្អូនៗកុមារីមានសិទ្ធិស្របច្បាប់របស់ប្អូនៗ ដូចជារៀនសូត្រ
 ថែទាំសុខភាព និងមិនរងអំពើហឹង្សា សំរេចបំណងប្រាថ្នារបស់ ប្អូនៗអំពីអនាគត
និងផ្លាស់ប្ដូរពិភពលោករបស់យើង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ