ទិវាច្បាប់នៃសាធារណះរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ ២០១៣
|
ទិវាច្បាប់នៃសាធារណះរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ ២០១៣(www.phapluatvn.vn ) |
(VOV)_នាថ្ងៃទី ៩ វិច្ឆកា ជាប្រចាំឆ្នាំ ជា ទិវាច្បាប់នៃសាធារណះរដ្ឋសង្គមនិយមវៀតណាម។ នេះគឺជាខ្លឹមសារដែលត្រូវបានក្រសួងយុត្តិធម៌វៀតណាម
ដាក់ជូន នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអនុម័ត ដើម្បីបណ្ដាតំបន់ ក្រសួង ស្ថាប័នទាក់
ទិននានា និងប្រជាជនអនុវត្ត។ ទិវាច្បាប់គឺសំដៅលើកដំកើងរដ្ឋធម្មនុញ្ញ ច្បាប់ អប់រំ លើកកំពស់មនសិការគោរពច្បាប់សំរាប់មនុស្សគ្រប់រូបក្នុងសង្គម។ ឆ្នាំ ២០១៣ ជាឆ្នាំដើមដំបូង ដែលវៀតណាមរៀបចំ ទិវាច្បាប់ក្នុងទូទាំងប្រទេស និងក៨ជាឆ្នាំកត់សម្គាល់នូវព្រឹត្តិការណ៍ដ៏សែនសំខាន់ ក្នុងជីវភាពរស់នៅ នយោបាយ គតិយុត្តរបស់ប្រទេសជាតិ។ នោះគឺការដែលប្រជាជនទាំងមូល បានសកម្មចូលរួមការផ្តល់មតិចំពោះសេចក្ដីព្រាងរដ្ឋធម្មនុញ្ញា (ធ្វើវិសោធនកម្ម)
ក្នុងដំណាក់កាលជំរុញខ្លាំង ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ ធ្វើសមាហរណកម្មអន្តរជាតិ។ ខ្លឹមសារនៃ ទិវាច្បាប់ ឆ្នាំ ២០១៣គឺ÷ ប្រជាជនទាំងមូលកសាង អនុវត្តនិងការពាររដ្ឋធម្មនុញ្ញ ដើម្បីគោលដៅប្រជាជនសម្បូរធូធារ ប្រទេសខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាពនិងអរិយធម៌៕