ទិវាជនស្ម័គ្រចិត្តជាតិឆ្នាំ ២០២០

(VOVWORLD) - ដើម្បីអបអរសាទរទិវាជនស្ម័គ្រចិត្តអន្តរជាតិ (ថ្ងៃទី៥ ខែធ្នូ) នាព្រឹកថ្ងៃទី ៥ ខែធ្នូឆ្នាំ២០២០ នៅទីក្រុងហាណូយ គណៈកម្មការមជ្ឈិមនៃសម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញ បានសហការជាមួយគណៈកម្មការមជ្ឈិមនៃសហសភាពសហព័ន្ធយុវជនវៀតណាម ដើម្បីរៀបចំទិវាជនស្ម័គ្រចិត្តជាតិ និងពិធីប្រគល់ពានរង្វាន់ដល់ជនស្ម័គ្រចិត្តថ្នាក់ជាតិឆ្នាំ ២០២០ ។
ទិវាជនស្ម័គ្រចិត្តជាតិឆ្នាំ ២០២០ - ảnh 1 តំណាងយុវជនទាំងឡាយបានចាប់ផ្តើមកម្មវិធី "ជំហានសម្រាប់សហគមន៍" នៅឯក្នុងពិធីនេះ។ (រូបថត៖ VNA)

សកម្មភាពទាំងនេះមានគោលបំណងកត់សំគាល់ និងថ្លែងអំណរគុណចំពោះការចូលរួមចំណែកពីសំណាក់អង្គការនិងជនស្ម័គ្រចិត្ត ដែលតែងតែនាំយកមកនូវភាពល្អប្រសើរដល់សហគមន៍ ព្រមទាំងចូលរួមវិភាគទានក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិផងដែរ។ ក្នុងឱកាសនេះលោកស្រី Phan Vu Diem Hang បានចែករំលែកថា៖

«យើងខ្ញុំបានសាងសង់អន្តេវាសិកដ្ឋាន និងសាងសង់ផ្ទះសំបែងដ៏រឹងមាំ ហើយសមស្របនឹងទេសភាពជាតិផងដែរ។ សម្រាប់ជនរូមជាតិភាគតិច Thai គេបានសាងសង់ផ្ទះផុតពីដី រីឯសម្រាប់ជនរួមជាតិ Mong វិញ គេបានសាងសង់ផ្ទះបែបជនជាតិ Mong តែម្តង ហើយសម្រាប់អន្តេវាសិកដ្ឋាននិមួយៗ យើងខ្ញុំបានផ្តល់ថវិកាមួយចំណែក ចំណែកឯថវិកានៅសល់វិញអាជ្ញាធរមូលដ្ឋានត្រូវកៀងគរដើម្បីបរិច្ចាគដល់ប្រជាជន រីឯប្រជាជនវិញ គេនឹងចូលរួមចំណែកក្នុងការផ្តល់កម្លាំងក្នុងការសាងសង់វិញ ពោលគឺភាគីទាំង ៣ រួមគ្នាធ្វើការតែម្តង។ តាមរយៈការសសាងសង់អន្តេវាសិកដ្ឋាន យើងខ្ញុំសង្កេតឃើញថាមនសិការរបស់ប្រជាជនកាន់តែល្អប្រសើរឡើងយ៉ាងខ្លាំងក្នុងការមើលថែទាំក៏ដូចជាក្នុងការសិក្សារបស់  កូនៗរបស់ពួកគេផងដែរ »៕

ប្រតិកម្មទៅវិញ

ផ្សេងៗ