ទិវាទេសចរណ៍ពិភពលោក ២៧ កញ្ញា៖ អាស៊ានជឿជាក់លើយថាទស្សន៍កំណើនទេសចរណ៍សកម្ម
(VOVWORLD) - យោងតាមរបាយការណ៍ កំណើនទេសចរណ៍អាស៊ានមាននិន្នាការកើនឡើងក្នុងត្រីមាសទី ៤។
វាលស្រែជម្រាលភ្នំ Sapa ដ៏ស្រស់ស្អាត (រូបថត៖ Quoc Khanh/VNA) |
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចេញរបាយការណ៍ដែលសរឲ្យឃើញថា ផ្នែកទេសចរណ៍របស់តំបន់កំពុងស្ដារឡើងវិញ ជាមួយនឹងចំនួននៃការស្វែងរកសណ្ឋាគារ អត្រាចុះឈ្មោះកន្លែងស្នាក់នៅ និងទំនុកចិត្តលើផ្នែកទេសចរសុទ្ធតែបានកើនឡើង។ យោងតាមរបាយការណ៍ កំណើនទេសចរណ៍អាស៊ានមាននិន្នាការកើនឡើងក្នុងត្រីមាសទី ៤។ តាមទិន្នន័យតាមដានការស្តារទេសចរណ៍ឡើងវិញពីអង្គការទេសចរណ៍ពិភពលោក (UNWTO) របាយការណ៍អាស៊ានបង្ហាញថាចំនួននៃការស្វែងរកសណ្ឋាគារនៅក្នុងតំបន់បានកើន ២៨% ចាប់តាំងពីដើមឆ្នាំ ២០២២ មក ខណៈពេលដែលអត្រាចុះឈ្មោះស្នាក់នៅនៅតាមសណ្ឋាគារក៏បានកើន ៥៧%។ ទំនុកចិត្តទេសចរណ៍នៅក្នុងតំបន់ទាំងមូលកើនប្រមាណ ៤០ % គិតត្រឹមដើមឆ្នាំមក ហើយគ្រោងនឹងបន្តកើន ខណៈពេលដែលវ៉ាក់សាំងបង្ការកូវីដ ១៩ ត្រូវបានផ្ដល់យ៉ាងទូលាយនៅលើពិភពលោក ហើយវីវុសបំប្លែងខ្លួនថ្មីបានបង្កជំងឺស្រាលជាងមុន។ អាស៊ានបានវាយតម្លៃថាជំងឺរាតត្បាតកូវីដ ១៩ បានបង្កើតទាំងកម្លាំងចលករ និងឱកាសដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញឲ្យល្អប្រសើរជាង។ ចក្ខុវិស័យគឺជំរុញវិស័យទេសចរណ៍អាស៊ានឱ្យកាន់តែមាននិរន្តរភាពជាង និងមានភាពធន់ល្អជាង ដោយផ្តោតលើវិធានការការពារបរិស្ថាន និងគោលនយោបាយមេត្រីភាពជាមួយអាកាសធាតុផងដែរ៕