ទិវានិស្សិតវៀតណាមបានប្រព្រឹត្តទៅយ៉ាងមហោឡារិកនៅកូរ៉េខាងត្បូង
|
សម្តែងសិល្បៈក្នុងពិធី |
(VOVworld)-បន្តសកម្មភាពឆ្ពោះទៅរំលឹកខួបលើកទី២៤នៃទិវាបង្កើតទំនាក់ទំនង
មិត្តភាពវៀតណាម-កូរ៉េខាងត្បូង នាថ្ងៃទី៩តុលា សមាគមនិស្សិតវៀតណាមប្រចាំ
នៅកូរ៉េ ខាងត្បូង (VSAK) បានរៀបចំ “ទិវានិស្សិតវៀតណាមនៅកូរ៉េខាងត្បូងលើក
ទី១២” នៅ រដ្ឋធានីសេអ៊ូល។ ព្រឹត្តិការណ៍នេះគឺសំដៅរួមចំណែកផ្សព្វផ្សាយនូវរូប
ថតស្អាតៗអំពីទឹក ដីនិងមនុស្សវៀតណាមទៅដល់ជនកូរ៉េខាងត្បូងនិងមិត្តភក្តិ
អន្តរជាតិ។ ក្នុងឱកាសនេះ ដែរ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង
លោក Pham Huu Chi បានជូន ដំណឹងថា បញ្ជាការដ្ឋានក្នុងទ័ពជើងទឹកវៀតណាម
បានប្រគល់ប័ណ្ណសរសើរជូនចំពោះ សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង
ដោយបានរួមចំណែកសកម្មចូលក្នុងកិច្ចការ ពារអធិបតេយ្យភាពកោះសមុទ្រដ៏ពិ
សិដ្ឋរបស់មាតុប្រទេស ព្រមទាំងសង្កត់ធ្ងន់ថា ក្នុង ស្នាដៃដ៏ធំធេងនេះ គឺមិនអាច
ខ្លះបានការរួមវិភាគទានរបស់ VSAK ឡើយ៕