ទិវាបុណ្យ “សម្រស់​និទាឃរដូវលើគ្រប់ទិសទី​នៃ​មាតុភូមិ“៖ លើក​តំគើង​សម្រស់ស្អាតនៃ​វប្បធម៌បណ្ដាជនជាតិ

(VOVWORLD) - ទិវាបុណ្យ “សម្រស់និទាឃរដូវលើគ្រប់ទិសទីនៃមាតុភូមិ” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១-១២ ខែកុម្ភៈ នៅភូមិវប្បធម៌-ទេសចរណ៍បណ្ដាជនជាតិវៀតណាម (Dong Mo, Son Tay, Hanoi)។
ទិវាបុណ្យ “សម្រស់​និទាឃរដូវលើគ្រប់ទិសទី​នៃ​មាតុភូមិ“៖ លើក​តំគើង​សម្រស់ស្អាតនៃ​វប្បធម៌បណ្ដាជនជាតិ - ảnh 1ពិធីបុណ្យ Kate អនុវត្តដោយបងប្អូនជនជាតិចាមកាន់សាសនាព្រាហ្មណ៍នៅខេត្ត Ninh Thuan។ (រូបភាព៖ Hồng Hiếu/TTXVN)

កម្មវិធីនេះមានការចូលរួមពីជនជាតិភាគតិចជាង ២០០ នាក់មកពីសហគមន៍ជនជាតិភាគតិចចំនួន ២៥ នៅខេត្តក្រុងចំនួន ១៤ ដែលតំណាងឱ្យជនជាតិភាគ និងតំបន់ភូមិភាគនានាដូចជា៖ ជនជាតិភាគតិចថៃ ខេត្ត Son La; ជនជាតិចាមកាន់សាសនាព្រាហ្មណ៍ នៅខេត្ត Ninh Thuan; ជនជាតិTho នៅខេត្ត Thanh Hoa; អ្នកមានមានកិត្យានុភាពរបស់សហគមន៍ជនជាតិភាគតិចដូចជា ជនជាតិ Mang, Khang, Si la, Ha Nhi (ខេត្ត Lai Chau) ជនជាតិ Pa Then, Pu Peo, La Chi, Bo Y (ខេត្ត Ha Giang) និង O Du (ខេត្ត Nghe An) ។

ក្នុងក្របខ័ណ្ឌនៃទិវាបុណ្យនេះ សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងដូចជា៖ កម្មវិធី “បទចម្រៀងអបអរសាទរបក្សដ៏រុងរឿង - អបអរសាទរនិទាឃរដូវនៃប្រទេសជាតិ”; រៀបចំឡើងវិញពិធីបុណ្យ Kate អនុវត្តដោយបងប្អូនជនជាតិចាមកាន់សាសនាព្រាហ្មណ៍នៅខេត្ត Ninh Thuan; ពិធីបុណ្យនិទាឃរដូវរបស់ជនរួមជាតិ Thai ; ឧទ្ទេសនាមសិល្បៈបេតិកភ័ណ្ឌកុលាលភាជន៍ Bau Truc នៃខេត្ត Ninh Thuan ជាដើម។ នៅក្នុងទិវាបុណ្យនេះ បងប្អូនជនជាតិ Thai នៅខេត្ត Son Laនឹងឧទ្ទេសនាមបេតិកភណ្ឌវប្បធម៌អរូបិយ “សិល្បៈ Xoe Thai” ដែកត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ