ទិវាបុណ្យចាប់ផ្ដើមអាជីវកម្មជាតិលើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈឆ្នាំ២០២០

(VOVWORLD) - ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀត ណាម លោក Vu Duc Dam បានចាត់ទុកថា ដើម្បីនាំវៀតណាមក្លាយទៅជា “សត្វនាគ” នៃទ្វីបអាស៊ីនាពេលអនាគត ជំនាន់សិស្សានុសិស្សនិងនិស្សិតនា បច្ចុប្បន្នត្រូវឈានមុខគេក្នុងការសិក្សាស្រាវជ្រាវ លើកកំពស់ចំណេះដឹងនិង មានភាពក្លាហាន ដើម្បីធ្វើការងារដែលមិនទាន់មានមនុស្សច្រើនហ៊ានធ្វើ។ 
ទិវាបុណ្យចាប់ផ្ដើមអាជីវកម្មជាតិលើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈឆ្នាំ២០២០ - ảnh 1 ពិធីបើកទិវាបុណ្យចាប់ផ្ដើមអាជីវកម្មជាតិសម្រាប់សិស្សានុសិស្ស និស្សិត លើវិស័យ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២០។ (រូបថត៖ Tuoitre.vn)

នាយប់ថ្ងៃទី២៣ វិច្ឆិកា នៅទីក្រុងហូជីមិញ បានប្រារព្ធធ្វើឡើងពិធីបើកទិវាបុណ្យចាប់ផ្ដើមអាជីវកម្មជាតិសម្រាប់សិស្សានុសិស្ស និស្សិត លើវិស័យ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២០។ ថ្លែងនៅទីនេះ ឧប នាយករដ្ឋមន្រ្តីវៀត ណាម លោក Vu Duc Dam បានចាត់ទុកថា ដើម្បីនាំវៀតណាមក្លាយទៅជា “សត្វនាគ” នៃទ្វីបអាស៊ីនាពេលអនាគត ជំនាន់សិស្សានុសិស្សនិងនិស្សិតនា បច្ចុប្បន្នត្រូវឈានមុខគេក្នុងការសិក្សាស្រាវជ្រាវ លើកកំពស់ចំណេះដឹងនិង មានភាពក្លាហាន ដើម្បីធ្វើការងារដែលមិនទាន់មានមនុស្សច្រើនហ៊ានធ្វើ។ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានសង្កត់ធ្ងន់ថា វៀតណាម គ្រាន់តែអាចក្លាយទៅជាប្រទេសសម្បូររុងរឿងបាន លុះត្រាតែប្រជាជនវៀត ណាមម្នាក់ៗមានស្មារតីស្នេហាជាតិនិងរួមសាមគ្គីគ្នាដើម្បីកសាងប្រទេសជាតិ។

ក្នុងក្របខ័ណ្ឌទិវាបុណ្យ បានប្រព្រឹត្តទៅសកម្មភាពជាច្រើនដូចជា៖ ការតាំងពិព័រណ៍គម្រោងការណ៍ចាប់ផ្ដើមអាជីវកម្មរបស់សិស្សានុសិស្ស និស្សិតនៅតាមមហាវិទ្យាល័យ អនុវិទ្យាល័យនានាលើទូទាំងប្រទេស វគ្គ ផ្ដាច់ព្រ័ត្រការប្រឡងគំនិតចាប់ផ្ដើមអាជីវកម្មសម្រាប់សិស្សានុសិស្ស និស្សិតលើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈឆ្នាំ២០២០ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ