ទិវាបុណ្យចាប់ផ្តើមអាជីវកម្មថ្នាក់ជាតិឆ្នាំ ២០១៩ សម្រាប់សិស្សានុសិស្ស និងនិស្សិត

(VOVWORLD) - នាព្រឹកថ្ងៃទី ៥ ខែតុលា នៅទីក្រុងហាណូយ ក្រសួងអប់រំនិងបណ្តុះបណ្តាលបានសហការជាមួយដៃគូរបស់ខ្លួន រៀបចំពិធីបើកទិវាបុណ្យចាប់ផ្តើមអាជីវកម្មថ្នាក់ជាតិឆ្នាំ ២០១៩ សម្រាប់សិស្សានុសិស្សនិងនិស្សិត។ 
ទិវាបុណ្យចាប់ផ្តើមអាជីវកម្មថ្នាក់ជាតិឆ្នាំ ២០១៩ សម្រាប់សិស្សានុសិស្ស និងនិស្សិត - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ថ្លែងក្នុងពិធី 

ចំណុចលេចធ្លោនៃទិវាបុណ្យនេះគឺជាការប្រកួតវគ្គចុងក្រោយរបស់សិស្សានុសិស្ស និងនិស្សិតដែលមានគំនិតចាប់ផ្តើមអាជីវកម្ម ឆ្នាំ ២០១៩។ ឆ្នាំនេះ ក្នុងការប្រកួតប្រជែងនេះ មានសាកលវិទ្យាល័យ មហាវិទ្យាល័យនិងវិទ្យាល័យជាង ២០០ ទូទាំងប្រទេសចូលរួម ដែលក្នុងនោះ មានគម្រោងល្អៗ ចំនួន ៦៨ ចូលរួមក្នុងវគ្គចុងក្រោយ។ អញ្ជើញថ្លែងក្នុងទិវាបើក ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានមានប្រសាសន៍ថា៖ “គោលបំណងសំខាន់ៗនៃទិវាបុណ្យនេះ គឺផ្តល់ជូនសិស្សានុសិស្សនិងនិស្សិតនូវចំណេះដឹងអំពីការចាប់ផ្តើមអាជីវកម្ម ប៉ុន្តែគោលដៅនោះមិនមែនជាគោលដៅខ្ពស់បំផុតទេ។ ខ្ពស់ជាងនេះបន្តិចគឺភ្ជាប់សាលារៀន វិទ្យាស្ថានស្រាវជ្រាវ អាជីវកម្មទាំងអស់តាមរយៈឧបករណ៍ជាច្រើន។ អ្វីដែលសំខាន់បំផុតនោះគឺ ត្រូវដាស់តឿននិងបង្វឹកស្មារតី សហគ្រិនភាពនៅតាមសាលារៀន ទើបជាប្រការប្រសើរបំផុត”។

បន្ទាប់ពីពិធីបើកលោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam និងគណៈប្រតិភូបានទៅទស្សនាស្តង់បង្ហាញគម្រោងនិងគំនិតចាប់ផ្តើមអាជីវកម្មរបស់សិស្សានុសិស្សនិងនិស្សិតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ