ទិវាបុណ្យជាតិវៀតណាមនៅអាល់ហ្សេរី

(VOVWORLD) -ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរី លោក Pham Quoc Tru បានសង្កត់ធ្ងន់ទៅលើអត្ថន័យជាប្រវត្តិសាស្ត្រនៃបដិវត្តខែសីហា។
ទិវាបុណ្យជាតិវៀតណាមនៅអាល់ហ្សេរី - ảnh 1 ទិវាបុណ្យជាតិវៀតណាមនៅអាល់ហ្សេរី (រូបថត៖ vnanet.vn)

នារសៀលថ្ងៃទី ២ ខែកញ្ញា ស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរីបានរៀចំពិធីរំលឹកខួបលើកទី ៧៤ នៃទិវាបដិវត្តខែសីហា និងទិវាបុណ្យជាតិ (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ១៩៤៥ -   ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៩)។ ព្រឹត្តិការណ៍នេះទាក់ទាញការចូលរួមរបស់ភ្ញៀវអញ្ជើញចំនួន ៥០០ រូប ដែលរួមមានរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់អាល់ហ្សេរីជាច្រើនរូប បណ្ដាឯកអគ្គរដ្ឋទូតនិងតំណាងអង្គទូត អង្គការអន្តរជាតិជាច្រើនផងដែរ។

អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរី លោក Pham Quoc Tru បានសង្កត់ធ្ងន់ទៅលើអត្ថន័យជាប្រវត្តិសាស្ត្រនៃបដិវត្តខែសីហា ក៏ដូចជារំលឹកអំពីប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់ក្នុងរយៈពេល ៧៤ ឆ្នាំកន្លងទៅ ជាមួយនឹងសមិទ្ធិផលដ៏សំខាន់ៗ ដែលវៀតណាមទទួលបានក្នុងបុព្វហេតុការពារឯករាជ្យជាតិ និងអភិវឌ្ឍន៍ប្រទេសជាតិក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ជាពិសេសគឺបុព្វហេតុផ្លាស់ប្ដូរថ្មី និងការធ្វើសមាហរណកម្មអន្តរជាតិ ដ៏ទូលំទូលាយនាពេលបច្ចុប្បន្ន។

ក្នុងឱកាសនេះលោកឯកអគ្គរដ្ឋទូត Pham Quoc Tru និងរដ្ឋមន្រ្តីអាល់ហ្សេរីជាច្រើនរូប បានប្រគល់ គ្រឿងអនុស្សវរីយ៍ ដើម្បីបុព្វហេតុវប្បធម៌ កីឡា និងទេសចរណ៍ និងប័ណ្ណសរសើររបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម ជូនឥស្សរជនអាល់ហ្សេរីចំនួន ១៤ រូប ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍចលនាសិក្សារៀនសូត្រ និងហ្វឹកហាត់ក្បាច់គុណបុរាណវៀតណាមនៅ អាល់ហ្សេរី និងប្រទេសអាហ្វ្រិកមួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ