ទិវាបុណ្យជួបប្រាស្រ័យវប្បធម៌ កីឡានិងទេសចរណ៍តំបន់ព្រំដែនវៀតណាម-ឡាវបានបិទបញ្ចប់
(VOVWORLD) -ពិធីបិទបញ្ចប់ទិវាបុណ្យជួបប្រាស្រ័យវប្បធម៌ កីឡានិងទេសចរណ៍តំបន់ព្រំដែន វៀតណាម-ឡាវ បានបិទបញ្ចប់នាថ្ងៃទី៧កក្កដា នៅទីក្រុង Son La ខេត្ត Son La។
រូបថតៈ (Mỹ Trà/VOV5 |
ទិវាបុណ្យនេះ ជាសកម្មភាពអបអរសាទរខួបលើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងការ ទូត រយៈពេល៤០ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិង សហប្រតិបត្តិការវៀតណាម-ឡាវ។ លោក Pham Van Thuy អនុប្រធានគណៈចាត់តាំងទិវាបុណ្យ និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Son La បានវាយតម្លៃ ថា៖
“ទិវាបុណ្យបានបិទបញ្ចប់ប្រកបដោយជោគជ័យនោះ គឺរួមចំណែកលើកតម្កើង អត្តសញ្ញាណវប្បធម៌បណ្តាជនជាតិ។ ជាពិសេស ជីវភាពរស់នៅខាងស្មារតីរវាងប្រ ជាជននៃប្រទេសទាំងពីរកាន់តែវិវឌ្ឍន៍យ៉ាងខ្លាំង។ ហើយ ចំណងមិត្តភាព សាមគ្គី ភាពពិសេសរវាងប្រជាជាតិទាំងពីរ វៀតណាមនិងឡាវ និងកាន់តែបានពង្រឹងនិង ពង្រីកជានិច្ច”៕