ទិវាបុណ្យដើម្បីសន្តិភាព - ដំណើររបស់អ្នកស្រលាញ់សន្តិភាព
(VOVWORLD) - ទិវាបុណ្យដើម្បីសន្តិភាពឆ្នាំ ២០២៤ បានបើកនាយប់ថ្ងៃទី ៦ ខែកក្កដា នៅឯតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រជាតិពិសេស Hien Luong - Ben Hai ក្នុងខេត្ត Quang Tri ដោយមានប្រធានបទ "តភ្ជាប់ក្រណាត់ស្ពាន"។ នេះជាទិវាបុណ្យដ៏ធំបំផុតតាំងពីមុខមក របស់ខេត្ត Quang Tri ដោយត្រូវបានរៀបចំឡើងនៅថ្នាក់ជាតិ។
ចំណុចលេខថ្លោនៃទិវាបុណ្យគឺកម្មវិធីផ្លាស់ប្តូរតន្ត្រីអន្តរជាតិ "បទភ្លេងសន្តិភាព” ដោយមានការចូលរួមពីសិល្បករមកពីប្រទេសកូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក ចិន បារាំង អូស្ត្រាលី គុយបា ហ្វីលីពីន ថៃ ឡាវ កម្ពុជា និងវៀតណាម។
ទង់សន្តិភាពនេះនឹងត្រូវបានបញ្ជូនទៅគណៈកម្មការជាតិយូណេស្កូ។ រូបថត៖ Dinh Thieu/VOV |
លោក Le Minh Tuan ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Quang Tri បានឲ្យដឹងថា៖ គណៈកម្មការរៀបចំរំពឹងថា ទិវាបុណ្យនេះនឹងក្លាយជាផលិតផលទេសចរណ៍ថ្មីថ្មោង ពិសេស ដែលផ្តួចផ្តើមដោយខេត្ត Quang Tri ដោយសហគមន៍រួមដៃគ្នាបង្កើតតម្លៃ៖ “ទិវាបុណ្យសន្តិភាពមិនមែនសម្រាប់តែខេត្ត Quang Tri ប៉ុណ្ណោះទេ ប៉ុន្តែជាទិវាបុណ្យថ្នាក់ជាតិ និងអន្តរជាតិ។ ក្រៅពីប្រធានបទរួម សកម្មភាពនីមួយៗបានបង្កើតចំណុចលេចធ្លោផ្ទាល់ខ្លួន ដើម្បីផ្សព្វផ្សាយពីគោលបំណង និងអត្ថន័យនៃទិវាបុណ្យដើម្បីសន្តិភាព។ ទិវាបុណ្យបានផ្ញើការបួងសួងនិងបំណងប្រាថ្នារួមរបស់ប្រជាជនវៀតណាម ក៏ដូចជាប្រជាជនជុំវិញពិភពលោក ដើម្បីសន្តិភាព រួមដៃគ្នាកសាងសន្តិភាពពិភពលោក”។
លោក Hoang Nam អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Tri និង អ្នករៀបចំឆាក Dang Le Minh Tri បានដឹកនាំកម្មវិធីបើកទិវាបុណ្យដើម្បីសន្តិភាព។ រូបថត៖ Ha Phuong/VOV |
ប្រព្រឹត្តិទៅពេញមួយខែកក្កដាគឺជាសកម្មភាពជាបន្តបន្ទាប់នៅក្នុងក្របខ័ណ្ឌនៃទិវាបុណ្យ ដូចជា៖ ពិធីបុណ្យធ្វើម្ហូបអាហារនិងវប្បធម៌អន្តរជាតិ; កម្មវិធីសិល្បៈនយោបាយ "ខ្សែរស្រប ១៧ សេចក្តីប្រាថ្នាសន្តិភាព"; សិក្ខាសាលាអន្តរជាតិស្តីពី “មេរៀនសន្តិភាពដែលមើលឃើញពីការអនុវត្តរបស់វៀតណាម”; កម្មវិធី “ក្តីប្រាថ្នាសន្តិភាពសុខ” ជាមួយសកម្មភាពដូចជា ពិធីបង្សុកូល បណ្តែតប្រទិព អុជធូបជាដើម... ៕