ទិវាបុណ្យទីក្រុងហូជីមិញនៅរដ្ឋធានីវៀងច័ន្ទ របស់ឡាវ
(VOVWORLD) - ព្រឹត្តិការណ៍នេះជាសកម្មភាពមួយដែលរួមចំណែករឹត បន្តឹងថែមទៀតទំនាក់ទំនងមិត្តភាពល្អប្រសើរ ចំណងសាមគ្គីភាពពិសេសនិងកិច្ច សហប្រតិបតិ្តការរវាងប្រទេសទាំង២ឡាវនិងវៀតណាមនិយាយរួម ក៏ដូចជារដ្ឋ ធានីវៀងច័ន្ទនិងទីក្រុងហូជីមិញ និយាយដោយឡែកផងដែរ។
ទិដ្ឋភាពនៃពិធីប្រារព្ធទិវាបុណ្យទីក្រុងហូជីមិញទៅវៀងច័ន្ទឆ្នាំ២០១៧ (រូបថត៖TTXVN) |
(VOVworld) - នាថ្ងៃទី២៩ កក្កដា “ទិវាបុណ្យទីក្រុហូជីមិញនៅវៀងច័ន្ទ” បាន ប្រារព្ធឡើងនៅ រដ្ឋធានីរបស់ប្រទេសឡាវ។ ថ្លែងមតិនៅទីនេះ លោក Silavonge Khutphaythune លេខាគណៈកម្មាធិការបក្សទីក្រុងនិងជាអភិបាលរដ្ឋធានី វៀងច័ន្ទ បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះជាសកម្មភាពមួយដែលរួមចំណែករឹត បន្តឹងថែមទៀតទំនាក់ទំនងមិត្តភាពល្អប្រសើរ ចំណងសាមគ្គីភាពពិសេសនិងកិច្ច សហប្រតិបតិ្តការរវាងប្រទេសទាំង២ឡាវនិងវៀតណាមនិយាយរួម ក៏ដូចជារដ្ឋ ធានីវៀងច័ន្ទនិងទីក្រុង ហូជីមិញ និយាយដោយឡែកផងដែរ។
រីឯខ្លួនវិញ លោក Tat Thanh Cang លេខាអចិន្ត្រៃរងគណៈកម្មាធិការបក្ស ទីក្រុងហូជីមិញ បានឲ្យដឹងថា៖
“ទិវាបុណ្យទីក្រុងហូជីមិញនៅវៀងច័ន្ទ ជាព្រឹត្តិការណ៍ដោយទ្រង់ទ្រាយ ធំ ដែលមានសកម្មភាពដ៏សម្បូរបែបដូចជាការសំដែងសិល្បៈ សិក្ខាសាលា ពន្លឿនពាណិជ្ជកម្មវិនិយោគនិងទេសចរណ៍។ ព្រឹត្តិការណ៍នេះរួមចំណែកនាំ ប្រជាជននៃប្រទេសទាំង២ ទីក្រុងទាំង២ ជាពិសេសគឺជំនាន់វ័យក្មេងខិតមកជិត គ្នា យល់ច្បាស់ថែមទៀតអំពីទំនាក់ទំនងប្រពៃណីស្មោះត្រង់និងចំណងសាមគ្គី ភាពពិសេសរវាងប្រជាជាតិទាំង២”៕