ទិវាបុណ្យបញ្ញាសិប្បនិម្មិតវៀតណាមឆ្នាំ ២០១៩ បានបើកនៅទីក្រុងហាណូយ

(VOVWORLD) - នៅឯពិធីបុណ្យនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ បញ្ញាសិប្បនិមិ្មតមិនត្រឹមតែជារឿងវិទ្យាសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាសេដ្ឋកិច្ច-សង្គមទៀតផង ដើម្បីនាំប្រទេសវៀតណាមអភិវឌ្ឍន៍។ 
ទិវាបុណ្យបញ្ញាសិប្បនិម្មិតវៀតណាមឆ្នាំ ២០១៩ បានបើកនៅទីក្រុងហាណូយ - ảnh 1ឧបនាយរដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងក្នុងទិវាបុណ្យបញ្ញាសិប្បនិមិ្មតវៀតណាម ឆ្នាំ ២០១៩ (រូបថតៈ TTXVN) 

លើទូទាំងពិភពលោកនិងនៅវៀតណាមតែម្តង បញ្ញាសិប្បនិមិ្មតត្រូវបានចាត់ទុកថាជាបច្ចេកវិទ្យាស្នូលនៃបដិវត្តន៍ឧស្សាហកម្ម៤.០។ ហេតុដូច្នេះ ទិវាបុណ្យបញ្ញាសិប្បនិម្មិតវៀតណាមឆ្នាំ ២០១៩ ក្រោមប្រធានបទ “ជំរុញខ្លាំងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិមិ្មត” ដែលត្រូវបានក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារួមសហការជាមួយក្រសួងផែនការនិងវិនិយោគរៀបចំឡើងនាថ្ងៃទី ១៦ ខែសីហា នៅទីក្រុងហាណូយ ត្រូវបានរំពឹងទុកថា នឹងជំរុញការរីកសាយភាយនិងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) នៅវៀតណាម តាមរយៈការតភ្ជាប់រវាងវិទ្យាស្ថានស្រាវជ្រាវនានា សាកលវិទ្យាល័យ សហគ្រាស សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា star-up ទៅដល់សហគមន៍ AI ផងដែរ។

នៅឯពិធីបុណ្យនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ បញ្ញាសិប្បនិមិ្មតមិនត្រឹមតែជារឿងវិទ្យាសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាសេដ្ឋកិច្ច-សង្គមទៀតផង ដើម្បីនាំប្រទេសវៀតណាមអភិវឌ្ឍន៍។ ធាតុពិតរបស់ AI  គឺអភិវឌ្ឍន៍សង្គមមួយប្រកបដោយសុវត្ថភាព ស៊ីវីល័យ ហើយគម្រោងការដែលប្រើប្រាស់បច្ចេកវិទ្យា AI ដូចជា៖ ទីក្រុងឆ្លាតវៃ ជួយសម្រួលការធ្វើដំណើរ ត្រួតពិនិត្យសន្តិសុខ ការពារលក្ខណៈសម្ងាត់របស់ព័ត៌មាន ដើម្បីបម្រើប្រទេសជាតិសម្បូររុងរឿង។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអំពាវនាវអោយមជ្ឈដ្ឋានយុវជន និងសហគ្រាសអោយរួមដៃគ្នា ដើម្បីដោះស្រាយបញ្ហាកើតមានឡើងដោយសារបច្ចេក វិទ្យាក្នុងប្រទេស។ បច្ចុប្បន្ននេះ វៀតណាមគ្មានជម្រើសណាមួយក្រៅពីជំរុញការអភិវឌ្ឍបញ្ញាសិប្បនិមិ្មតឡើយ ដោយសារចំណុចចាប់ផ្តើមរបស់វៀតណាមស្ថិតក្នុងកម្រិតទាប ហើយ AI គឺជាឱកាសដ៏ធំមួយដែលវៀតណាមត្រូវឆ្លៀតយកអោយបានទាល់តែសោះ។

សូមគូសបញ្ជាក់ថា ទិវាបុណ្យបញ្ជាសិប្បនិមិ្មតវៀតណាមឆ្នាំ២០១៩ មានអត្ថន័យសំខាន់និងចាំបាច់ ដើម្បីវៀតណាមអាចចាប់ផ្តើមការអភិវឌ្ឍសហគមន៍ធនធានមនុស្ស អំពីបញ្ញាសិប្បនិមិ្មត បង្កើតប្រព័ន្ធអេកូឡូស៊ីបញ្ហាសិប្បនិមិ្មត ដើម្បីជួយឧបត្ថម្ភក្នុងការជំរុញបច្ចេកវិទ្យា AI អោយមានការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ និងលើទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ