ទិវាបុណ្យបេតិកភ័ណ្ឌវប្បធម៌ ទេសចរណ៍វៀតណាមឆ្នាំ២០១៩

(VOVWORLD) - ទិវាបុណ្យឆ្នាំនេះមានមណ្ឌលតាំងបង្ហាញរបស់ខេត្តក្រុងនានាដោយឧទ្ទេសនាម ផ្សព្វផ្សាយអំពីសក្ដានុពល ផលិតផលទេសចរណ៍ ដោយផ្សាភ្ជាប់នឹងតម្លៃ វប្បធម៌នៃតំបន់ តាមរយៈរូបសណ្ឋាន វត្ថុតាង រូបភាព ខ្សែវីដេអូ សិល្បៈដំឡើងវត្ថុ វណ្ណៈកម្មបោះពុម្ភ សំលៀកបំពាក់ ឈុតសម្ដែងសិល្បៈ និងម្ហូបអាហារដ៏ពិសេស ប្រចាំតំបន់ ជាដើម។

  ក្រោមប្រធានបទ “បេតិកភ័ណ្ឌវប្បធម៌ក្នុងការធ្វើសមាហរណកម្មនិង អភិវឌ្ឍ” ទិវាបុណ្យបេតិកភ័ណ្ឌវប្បធម៌ទេសចរណ៍វៀតណាមឆ្នាំ២០១៩ បាន ប្រារព្ធឡើងនាយប់ថ្ងៃទី២១ខែវិច្ឆិកា នៅមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌សិល្បៈ វៀតណាម លេខ២វិថី Hoa Lu រដ្ឋធានីហាណូយ។

        ទិវាបុណ្យឆ្នាំនេះមានមណ្ឌលតាំងបង្ហាញរបស់ខេត្តក្រុងនានាដោយឧទ្ទេសនាម ផ្សព្វផ្សាយអំពីសក្ដានុពល ផលិតផលទេសចរណ៍ ដោយផ្សាភ្ជាប់នឹងតម្លៃ វប្បធម៌នៃតំបន់ តាមរយៈរូបសណ្ឋាន វត្ថុតាង រូបភាព ខ្សែវីដេអូ សិល្បៈដំឡើងវត្ថុ វណ្ណៈកម្មបោះពុម្ភ សំលៀកបំពាក់ ឈុតសម្ដែងសិល្បៈ និងម្ហូបអាហារដ៏ពិសេស ប្រចាំតំបន់ ជាដើម។ លោក Tran Ngoc Nhung នាយកមន្ទីរវប្បធម៌ កីឡានិង ទេសចរណ៍ខេត្ត Gia Lai បានអោយដឹងថា៖

        “នេះជាសកម្មភាពដ៏មានអត្ថន័យក្នុងការអភិរក្សតម្លៃវប្បធម៌ជាតិរបស់វៀតណាម ដោយតភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍។ នេះក៏ជាឱកាសដើម្បីបណ្ដា ជនជាតិនៅខេត្ត Gia Lai ផ្សព្វផ្សាយពីវប្បធម៌ ម្ហូបអាហាររបស់ជនជាតិខ្លួនទៅ កាន់មិត្តភក្តិនិងភ្ញៀវទេសចរ ផងដែរ”។

        ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅដល់ដំណាច់ថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ