ទិវាបុណ្យបរិច្ចាកឈាម “ថ្ងៃព្រះអាទិត្យក្រហម”
(VOVWORLD) - នាព្រឹកថ្ងៃទី១៣ ខែមករា ទិវាបុណ្យបរិច្ចាកឈាមក្រោមប្រធានបទ “ថ្ងៃព្រះ អាទិត្យក្រហម” បានប្រព្រឹត្តទៅនៅខេត្តក្រុងជាច្រើនទូទាំងប្រទេសវៀតណាម។
យុវជននិងយុទ្ធជនជាច្រើននាក់ចូលរួមបរិច្ចាកឈាន |
នៅទីក្រុងដាណាំង ភាគកណ្ដាលវៀតណាម ទិវាបុណ្យនេះបានទាក់ទាញការ ចូលរួមរបស់យុវជន យុទ្ធជន កម្មករនិងបុគ្គលិកចំនួន១ពាន់នាក់មកពីអង្គភាព នានាក្នុងតំបន់ ដែលបានចូលរួមបរិច្ចាកឈាមចំនួន៦០០ឯកតាជូនចំពោះបណ្ដា មន្ទីរពេទ្យនៅទីក្រុង។ លោក Nguyen Manh Dung លេខារងសម្ព័ន្ធយុវជនទីក្រុង ដាណាំងបានអោយដឹងថា៖
“ទិវាបុណ្យ “ថ្ងៃព្រះអាទិត្យក្រហម” គឺសំដៅអំពាវនាវនិងចលនានិស្សិតក៏ ដូចជាប្រជាជនចូលរួមយ៉ាងសកម្មថែមទៀតក្នុងការបរិច្ចាកឈាមដើម្បីជួយ ឧបត្ថម្ភអ្នកជំងឺ។ លើកនេះ យើងខ្ញុំអំពាវនាវអោយសហគម៍ទាំងមូលរួមដៃ បរិច្ចាកឈាម តាមស្មារតីនោះគឺ បរិច្ចាកឈាមមួយដំណក់គឺសង្គ្រោះមួយជីវិត”។
ក្នុងពេលជាមួយគ្នានោះ នៅទីក្រុងហូជីមិញ នាព្រឹកថ្ងៃដដែល និស្សិត គ្រូបង្រៀននិងពលករចំនួន៣ពាន់នាក់នៅទីក្រុងបានចូលរួមកម្មវិធី “ថ្ងៃព្រះ អាទិត្យក្រហម” ក្រោមប្រធាបទ “បរិច្ចាកឈាមសង្គ្រោះមនុស្ស-ជីវិតរបស់មិត្ត និងខ្ញុំ”។ លោក Le Quoc Huong និស្សិតមហាវិទ្យាល័យ Van Hien ដែលចូលរួម បរិច្ចាកឈាម បានចែករំលែកថា៖
“នេះជាលើកទី៣ហើយដែលខ្ញុំចូលរួមសកម្មភាពដ៏មានអត្ថន័យនេះ។ បរិច្ចាកឈាមសង្គ្រោះមនុស្សជាការដែលមនុស្សវ័យក្មេងគប្បីធ្វើ។ បរិមាណអ្នក ចូលរួមកាន់តែច្រើនឡើងក្រោយឆ្នាំនីមួយៗ”។
កម្មវិធី “ថ្ងៃព្រះអាទិត្យក្រហម” នឹងត្រូវបានរៀបចំឡើងនៅទីកន្លែងបរិច្ចាក ឈាមចំនួន៧០ទូទាំងប្រទេសរហូតដល់ដំណាច់ខែមករាឆ្នាំ២០១៩។ កម្មវិធីនេះ គ្រោងនឹងទទួលបានឈាមចំនួនពី៤៥ពាន់ទៅ៥០ពាន់ឯកតា ដែលឆ្លើយតប ទៅនឹង៥០%នៃតម្រូវការឈាមដើម្បីព្យាបាលជំងឺនៅមូលដ្ឋានសុខាភិបាលទាំងអស់ក្នុងទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី៕