ទិវាបុណ្យវប្បធម៌កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរនៅខេត្ត Kien Giang លើកទី ៦ ឆ្នាំ ២០១២
(VOVworld) – ទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍ជនរួមជាតិខ្មែរនៅខេត្ត
Kien Giang លើកទី ៦ ឆ្នាំ ២០១២ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២៧ ដល់ទី ២៩
វិច្ឆិកា នៅស្រុក Go Quao ខេត្ត Kien Giang ភាគខាងត្បូងវៀតណាម។ គោលដៅ
នៃទិវាបុណ្យនេះគឺសំដៅអភិរក្សនិងពង្រីកបណ្ដាតំលៃវប្បធម៌វិសេសវិសាល
របស់ជនរួមជាតិខ្មែរក្នុងខេត្ត Kien Giang។ តាមគំរោង ក្រុម ចំនួន ២៦ មកពី
ខេត្ត Kien Giang ខេត្ត Hau Giang និងខេត្ត Bac Lieu នឹងចូលរួមព្រឹត្តិការណ៍
នេះ។ ក្នុងឱកាសនេះសកម្មភាពជាច្រើននឹងត្រូវបាន រៀបចំឡើង ដូចជា៖
មហាស្របសិល្បៈខ្មែរ ផ្សារណាត់ពាណិជ្ជកម្ម ការតាំងពិព័ណ៍ និងបណ្ដា
ការប្រគួតកីឡាប្រពៃណី ។ល។ ៕