ទិវាបុណ្យវប្បធម៌ជនជាតិ Dao ទូទាំងប្រទេសលើកទី១ឆ្នាំ២០១៧បានបិទបញ្ចប់នៅខេត្ត Tuyen Quang

(VOVWORLD) -នារសៀលថ្ងៃទី៣០កញ្ញា នៅមជ្ឈមណ្ឌលសន្និសីទខេត្ត Tuyen Quang បាន ប្រព្រឹត្តទៅពិធីបិទទិវាបុណ្យវប្បធម៌ជនជាតិ Dao ទូទាំងប្រទេសលើកទី១ឆ្នាំ២០១៧។ 
ទិវាបុណ្យវប្បធម៌ជនជាតិ Dao ទូទាំងប្រទេសលើកទី១ឆ្នាំ២០១៧បានបិទបញ្ចប់នៅខេត្ត Tuyen Quang - ảnh 1 ទិដ្ឋភាពនៃពិធី 

ទិវាបុណ្យនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០កញ្ញាឆ្នាំ ២០១៧ ដោយមានការចូលរួមរបស់សិល្បៈករ សិល្បការិនីនិងកីឡាករ កីឡាការិនីជាង១ពាន់នាក់ មកពីបណ្តាខេត្តមានជនរួមជាតិ Dao លើទូទាំងប្រទេស។  លោក Nguyen Vu Phan នាយកស្តីទីមន្ទីវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Tuyen Quang និងជាអនុ ប្រធានគណៈចាត់តាំងទិវាបុណ្យវប្បធម៌ជនជាតិ Dao បានលើកច្បាស់ថា៖

        “លទ្ធផលលេចធ្លោបំផុតគឺយើងទាក់ទាញបានសិល្បៈករ សិល្បៈការិនី ជា ច្រើនរូបដែលជាជនជាតិ Dao មកទីនេះដើម្បីសម្តែងនូវតម្លៃវប្បធម៌ដ៏វិសេសវិសាល របស់ខ្លួន។ តាមនោះ យើងសង្កេតឃើញថា វប្ប ធម៌របស់ជនជាតិ Dao គឺសម្បូរ បែប មានចរិតលក្ខណៈមនុស្សសាស្ត្រខ្ពស់ ដែលសមស្របជាមួយគោលដៅកសាង ជីវភាពរស់នៅវប្បធម៌បច្ចុប្បន្ននៅមូលដ្ឋានដែរ”។

        ព្រឹត្តិការណ៍នេះជាឱកាសសម្រាប់ប្រមូលផ្តុំនូវសម្រស់វប្បធម៌ កីឡារបស់ជន ជាតិ Dao លើទូទាំងប្រទេស រួមចំណែកក្នុងការពង្រឹងនិងពង្រីកអត្តសញ្ញាណវប្ប ធម៌របស់ជនជាតិ Dao ក្នុងសម័យជម្រុញឧស្សាហូប នីយកម្មនិងទំនើបកម្មប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ