|
ទិវាបុណ្យវប្បធម៌ជនជាតិ Thai លើកទី១ ឆ្នាំ២០១៤ត្រូវបានបើកជាផ្លូវការ |
(VOV)_ពិធីបើកទិវាបុណ្យវប្បធម៌ជនជាតិ Thai លើកទី១ ឆ្នាំ២០១៤ បានប្រ
ព្រឹត្តទៅនាថ្ងៃទី២៧ធ្នូ នៅខេត្ត Lai Chau (ភាគខាងជើងវៀតណាម)។ នេះគឺជាលើក
ដំបូងដែលក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមរួមសហការជាមួយគ
ណៈកម្មាធិការប្រជាជនខេត្ត Lai Chau រៀបចំទិវាបុណ្យនេះដោយប្រធានពទ៖ អភិ
រក្ស ពង្រីកអត្តសញ្ញាណជនជាតិ Thai ក្នុងដំណាក់កាលផ្លាស់ប្តូរថ្មី -ធ្វើសមហារណ
កម្ម និងអភិវឌ្ឍន៍ប្រទេសជាតិ។ លោក Do Ha Long អនុប្រធានមន្ទីរវប្បធម៌ កីឡា
និងទេសចរណ៍ខេត្ត Lai Chau បានអោយដឹងថា៖
“ បន្ទាប់ពីទិវាបុណ្យនេះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lai Chau ក៏
បានកំណត់ដែរថាការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌នៃបណ្ដាជនជាតិជា
ភារកិច្ចស្នូល។ យើងខ្ញុំកសាងផែនការយុទ្ធសាស្ត្រដើម្បីអភិវឌ្ឍន៍ អភិរក្ស និងពង្រីក
វប្បធម៌បណ្ដាជនជាតិ ជាពិសេសគឺបណ្ដាជនជាតិភាគតិច ដែលមានចំនយនប្រ
ជាជនក្រោម១០ពាន់នាក់ ក្រោម១ពាន់នាក់។ ទិវាបុណ្យវប្បធម៌ជនជាតិ Thai នេះ
ក៏គឺជាគំរោងផែនការ១ក្នុងចំណោមគំរោងផែនការដែលយើងបានអនុវត្តជាប្រចាំឆ្នាំ។”
បន្ទាប់ពីពិធីបើកគឺកម្មវិធីសម្ដែងសិល្បះ៖ ទិវាបុណ្យជនជាតិ Thai រាត្រីរាំ Xoe
ដោយមានការចូលរួមរបស់សិល្បករ សិល្បការនីចំនួនជាង១ពាន់នាក់ មកពីខេត្តនិង
ទីក្រុងចំនួន៨ មានជនជាតិ Thai រស់នៅ ដូចជា៖ Lai Chau, Dien Bien, Hoa Binh,
Son La, Lao Cai, Yen Bai, Nghe An និង Thanh Hoa៕