ទិវាបេតិកភណ្ឌវប្បធម៌វៀតណាម ទី ២៣ ខែវិច្ឆិកា៖ លើក​តម្កើង​បរិយាកាសបេតិកភណ្ឌ​វប្បធម៌ និង​ផលិតផលសិប្បកម្មប្រពៃណី

(VOVWORLD) - ក្រសួងវប្បធម៌ កីឡា និងទេសចរ ណ៍វៀតណាម កាលពីថ្ងៃទី៣ ខែវិច្ឆិកា បានឲ្យដឹងថា៖ ពិព័រណ៍ “បរិយាកាសបេតិកភណ្ឌវប្បធម៌ និងផលិតផលសិប្បកម្មប្រពៃណី” នឹងប្រព្រឹត្តទៅនៅខេត្ត Ninh Binh ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា។

ការតាំងពិព័រណ៍នេះមានគោលបំណងឧទ្ទេសនាម ផ្សព្វផ្សាយ និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី បេតិកភណ្ឌនិងតំបន់ទេសភាពពិសេសរបស់វៀត ណាម។ តាមនោះរួមចំណែកអះអាងនូវសក្តានុពលអភិវឌ្ឍន៍វប្បធម៌ទេសចរណ៍ បង្កើតកម្លាំងចលករ ទាក់ទាញប្រភពកម្លាំងអភិវឌ្ឍន៍ទេសចរណ៍ លើកកម្ពស់ឋានៈ និងរូបភាពរបស់ប្រទេសជាតិនិងប្រជាជនវៀតណាម។

ទិវាបេតិកភណ្ឌវប្បធម៌វៀតណាម ទី ២៣ ខែវិច្ឆិកា៖ លើក​តម្កើង​បរិយាកាសបេតិកភណ្ឌ​វប្បធម៌ និង​ផលិតផលសិប្បកម្មប្រពៃណី - ảnh 1ភ្ញៀវទេសចរទៅទស្សនាវត្ត Bich Dong  (រូបថត៖ Minh Duc/TTXVN)

តំបន់តាំងពិព័រណ៍បានឧទ្ទេសនាមបេតិកភណ្ឌវប្បធម៌វៀតណាម និងផលិតផលសិប្បកម្មប្រពៃណីតាមរយៈប្រព័ន្ធឯកសារ វត្ថុបុរាណ និងរូបថតជាង ២០០សន្លឹក។ ជាមួយគ្នានោះ គឺជាកន្លែងតាំងបង្ហាញបេតិកភណ្ឌដែលត្រូវបានអង្គការ UNESCO លើកតម្កើង រួមជាមួយកេរ្តិ៍តំណែលប្រវត្តិសាស្ត្រនិងទេសភាពរបស់វៀតណាម ក៏ដូចជាជីវភាពវប្បធម៌ដ៏វិសេសវិសាលរបស់ជនរួមជាតិនៅទូទាំងប្រទេស។ ការតាំងពិព័រណ៍នេះបានលើកឡើងតម្លៃវប្បធម៌ដោយមានអត្តសញ្ញាណដោយឡែក ឆ្លុះបញ្ចាំងពីប្រពៃណី ប្រវត្តិសាស្ត្រ និងមោទនភាពរបស់បណ្តាជនជាតិនៅវៀតណាម តាមរយៈបេតិកភណ្ឌវប្បធម៌ ជីវភាពវប្បធម៌ខាងស្មារតី ពិធីបុណ្យប្រពៃណី ល្បែងប្រជាប្រិយ និងសម្លៀកបំពាក់ជនជាតិនៅតាមតំបន់នានា។ ក្នុងអំឡុងពេលប្រព្រឹត្តទៅការតាំងពិព័រណ៍នេះ មានកម្មវិធីផ្លាស់ប្តូរវប្បធម៌សិល្បៈដើម្បីគោរពបេតិកភណ្ឌវប្បធម៌អរូបីជាច្រើនប្រភេទ ការសម្តែងបេតិកភណ្ឌវប្បធម៌ពិសេសប្រចាំតំបន់; ការផ្លាស់ប្តូររវាងសិស្សានុសិស្សដោយប្រធានបទ “យុវជនជាមួយបេតិកភណ្ឌវប្បធម៌វៀតណាម” និងកម្មវិធីសិល្បៈ“វិលត្រឡប់ទៅតំបន់បេតិកភណ្ឌ” ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ