ទិវាប្រជាជនទាំងមូលបរិច្ឆាកឈាមដោយស្ម័គ្រចិត្ត៖ មិនទុកឲ្យអ្នកជំងឺខ្វះឈាមដោយសារជំងឺឆ្លង Covid-19

(VOVWORLD) - មានយុទ្ធនាការ ព្រឹត្តិការណ៍បរិច្ឆាកឈាមដ៏ធំៗត្រូវបាន ប្រជាជនទូទាំងប្រទេសចូលរួមជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លាដូចជា៖ “ពិធី បុណ្យនិទាឃរដូវក្រហម” “ដំណើរក្រហម” ថ្ងៃអាទិត្យក្រហម” និងទិវា អ្នកបរិច្ឆាកឈាមអន្តរជាតិថ្ងៃទី១៤ មិថុនា ជាដើម។ 
ទិវាប្រជាជនទាំងមូលបរិច្ឆាកឈាមដោយស្ម័គ្រចិត្ត៖ មិនទុកឲ្យអ្នកជំងឺខ្វះឈាមដោយសារជំងឺឆ្លង Covid-19 - ảnh 1កម្មាភិបាលនិងអ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជនចូលរួមបវិច្ឆាកឈាម (រូបថត៖ qdnd.vn) 

  ថ្ងៃទី៧មេសាឆ្នាំ២០២០ជាថ្ងៃគម្រប់ខួប២០ឆ្នាំនៃទិវាប្រជាជនវៀតណាមទាំងមូលបរិច្ឆាកឈាមដោយស្ម័គ្រចិត្ត។ ក្នុងអំឡុងពេល២០ឆ្នាំកន្លងទៅ ចលនាបរិច្ឆាកឈាមដោយស្ម័គ្រចិត្តបានចលនានិងទទួលបាន ឈាមជាង ១៦លានឯកតា។ មានយុទ្ធនាការ ព្រឹត្តិការណ៍បរិច្ឆាកឈាមដ៏ធំៗត្រូវបាន ប្រជាជនទូទាំងប្រទេសចូលរួមជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លាដូចជា៖ “ពិធី បុណ្យនិទាឃរដូវក្រហម” “ដំណើរក្រហម” ថ្ងៃអាទិត្យក្រហម” និងទិវា អ្នកបរិច្ឆាកឈាមអន្តរជាតិថ្ងៃទី១៤ មិថុនា ជាដើម។ តាមប្រធានវិទ្យាស្ថាន ឈាមវិទ្យា-ចាក់បញ្ចូលឈាមមជ្ឈឹមលោក Bach Quoc Khanh បានឲ្យដឹងថា ចាប់ពីដើមខែមីនាមក ដោយសារផលប៉ះពាល់ពីជំងឺឆ្លង Covid-19 ព្រឹត្តិ ការណ៍បរិច្ឆាកឈាមជិត១០០នៅតាមតំបន់នានាត្រូវបានផ្អាក ដែល បណ្ដាលឲ្យគ្រោះអាសន្នខ្វះខាត ឈាមកើនខ្ពស់។ លោកវេជ្ជបណ្ឌិតបាន អះអាងថា ដោយមានទិសស្លោក “បរិច្ឆាកឈាមដោយសុវត្ថិភាព-មិនភ័យខ្លាច Covid-19” នោះ ទន្ទឹមនឹងកិច្ចការពារសុខភាពខ្លួនឯង យើងក៏ត្រូវការគិត ដល់សុខភាពសហគមន៍តាមរយៈការចូលរួមបរិច្ឆាកឈាមដើម្បីសង្គ្រោះ អ្នកជំងឺជាច្រើនទូទាំងប្រទេស។ លោកបានបន្ថែមទៀតថា៖

        “យើងខ្ញុំបានអនុវត្តវិធានការជាច្រើនសំដៅធានាសុវត្ថិភាពក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺដូចជា កំណត់ពេលវេលាផ្សេងគ្នាដើម្បីជៀសវាងការ ប្រមូលផ្ដុំមនុស្សជាច្រើន។ អ្នកបរិច្ឆាកឈាមទាំងអស់សុទ្ធតែត្រូវបានវាស់ សីតុណ្ហភាពរាងកាយ ប្រើប្រាស់ល្បាយរាវកំចាត់មេរោគ ពាក់ម៉ាស់។ ហេតុ ដូច្នេះ យើងខ្ញុំអំពាវនាវឲ្យអ្នកបរិច្ឆាកឈាមវិលត្រឡប់មកវិញដូចនឹងពេល ដែលជំងឹឆ្លងមិនទាន់ផ្ទុះឡើងដែរ”៕       

ប្រតិកម្មទៅវិញ

ផ្សេងៗ