ទិវាប្រជាជនពិភពលោក ១១ កក្កដា៖ វៀតណាមវិនិយោគលើប្រជាជនគឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព

(VOVWORLD) - មកដល់ពេលនេះ ចំនួនប្រជាជនវៀតណាមបានលើសពី ១០០ លាននាក់ និងជាប្រទេសទី ១៥ នៅលើពិភពលោក ដែលមានចំនួនប្រជាជនច្រើនជាង ១០០ លាននាក់។ ក្នុងរយៈពេលបីទស្សវត្សរ៍កន្លងទៅ វៀតណាមសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងវិស័យប្រជាជន។ 
ទិវាប្រជាជនពិភពលោក ១១ កក្កដា៖ វៀតណាមវិនិយោគលើប្រជាជនគឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព - ảnh 1លោកឡេ ថាញ់ យុង ប្រធាននាយកដ្ឋានប្រជាជន ក្រសួងសុខាភិបាល (រូបថត៖ VOV)

អាយុរបស់ប្រជាជនបានកើនឡើងជាមធ្យម ៧៣,៧ ឆ្នាំ ក្នុងឆ្នាំ ២០២៣។ អត្រាមរណភាពមាតាមានការថយចុះគួរឱ្យកត់សម្គាល់ ហើយអត្រានៃការប្រើប្រាស់ថ្នាំពន្យារកំណើតទំនើបឈានដល់កម្រិតខ្ពស់នៅលើពិភពលោក។ កម្ពស់ និង កាយសម្បទារបស់ប្រជាជនវៀតណាមក៏មានភាពប្រសើរឡើងដែរ។ យ៉ាងណាមិញ  ការងារប្រជាជននៅតែប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា ភាពចាស់ជរានៃចំនួនប្រជាជន អតុល្យភាពផ្លូវភេទនៅពេលកើត អត្រាកំណើតទាបនៅទូទាំងប្រទេស...។ ហេតុដូច្នេះហើយបានជាទិវាប្រជាជនពិភពលោកប្រារព្ធឡើងនៅថ្ងៃទី ១១ កក្កដាឆ្នាំនេះ វៀតណាមបានជ្រើសរើសប្រធានបទ “ការវិនិយោគលើការងារប្រជាជន គឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព”។

លោកឡេ ថាញ់ យុង ប្រធាននាយកដ្ឋានប្រជាជន ក្រសួងសុខាភិបាលបានឲ្យដឹងថា៖ “ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ មានប្រធានបទ សម្រាប់ថ្ងៃទី ១១ ខែកក្កដាជារៀងរាល់ឆ្នាំ។ ដោយឡែក ប្រធានបទសកលគឺជាខួបលើកទី ៣០ នៃការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទចំនួនប្រជាជននិងការអភិវឌ្ឍ។  នៅចំពោះមុខការលំបាក និងបញ្ហាប្រឈមនៃការងារប្រជាជននាពេលបច្ចុប្បន្ន និងឆ្នាំខាងមុខ ក្នុងឆ្នាំ២០២៤នេះ ក្រសួងសុខាភិបាលបានជ្រើសរើសប្រធានបទ “ការវិនិយោគលើការងារប្រជាជន គឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព” ដើម្បីអំពាវនាវដល់គ្រប់កម្រិត គ្រប់វិស័យ រដ្ឋាភិបាល និងអង្គការអន្តរជាតិនានា បន្តយកចិត្តទុកដាក់ និងវិនិយោគលើការងារប្រជាជនវៀតណាម រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស និងនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ