ទ្វីបអាមេរិកបន្តជាតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយជម្ងឺកូវីដ-១៩
(VOVWORLD) - ក្នុងពេលជាមួយគ្នានោះ រលកទី៥នៃជម្ងឺរាតត្បាត កូវីដ-១៩បានវាយប្រហារលើប្រទេសបារាំង ចំពេលបុណ្យណូអែល នៅពេលដែលចំនួនករណីឆ្លងថ្មីបានកើនឡើងយ៉ាងខ្លាំងក្នុងសប្ដាហ៍កន្លងទៅ។
ចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនពលរដ្ឋនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។
(រូបថត៖ AFP/VNA) |
យោងតាមគេហទំព័រ Worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង១ព្រឹកថ្ងៃទី២៨ ខែធ្នូ (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩សរុបចំនួនជាង២៨១លាន៦សែនករណី ក្នុងនោះករណីស្លាប់មានចំនួនជាង៥លាន៤សែនករណី។
ក្រសួងសុខាភិបាលអ៊ីស្រាអែលជូនដំណឹងថា ចំនួនករណីឆ្លងថ្មីដែលត្រូវបានកត់ត្រាក្នុងថ្ងៃទី២៧ ខែធ្នូ នៅប្រទេសនេះ បានលើសពី២០០០ករណី ក្នុងបរិបទដែលវីរុសបំប្លែងថ្មី Omicron កំពុងឆ្លងរាលដាលយ៉ាងទូលំទូលាយ ហើយស្រូបយក ៥០% នៃចំនួនអ្នកជម្ងឺកំពុងសម្រាកព្យាបា។ ចំណែកឯរដ្ឋាភិបាលជប៉ុន កំពុងខិតខំប្រឹងប្រែងបង្កើនវិធានការរឹតត្បិតការឆ្លងរាលដាលនៃវីរុសបំប្លែងថ្មី Omicron ក្នុងសហគមន៍ ប៉ុន្តែក៏មានភាពបត់បែនមួយចំនួនដើម្បីមិនបង្កឡើងផលប៉ះពាល់ធំទៅលើសកម្មភាពសេដ្ឋកិច្ចសង្គមឡើយ។
ក្នុងពេលជាមួយគ្នានោះ រលកទី៥នៃជម្ងឺរាតត្បាតកូវីដ-១៩បានវាយប្រហារលើប្រទេសបារាំង ចំពេលបុណ្យណូអែល នៅពេលដែលចំនួនករណីឆ្លងថ្មីបានកើនឡើងយ៉ាងខ្លាំងក្នុងសប្ដាហ៍កន្លងទៅ។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរក្នុងស្រុកបានសម្រេចមិនអនុវត្តន៍ការរក្សាគម្លាតសង្គម មិនមានបម្រាមគោចរ មិនបិទទ្វារសាលារៀននោះឡើយ ផ្ទុយទៅវិញ បារាំងនឹងបង្កើនវិធានការដែលកំពុងអនុវត្តន៍ឲ្យបានសមស្រប។
តាមអង្គការសុខភាពពិភពលោក (WHO) ចាត់ទុកថា បច្ចុប្បន្ននេះ ទ្វីបអាមេរិកនៅតែជាតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយជម្ងឺរាតត្បាត ជាមួយនឹងករណីឆ្លងកូវីដ-១៩សរុបចំនួន១០០លាន៥សែននាក់និងករណីស្លាប់ចំនួន២លាន៤សែននាក់៕