ទ្វីបអឺរ៉ុបនាំមុខគេអំពីចំនួនអ្នកឆ្លងនិងស្លាប់ដោយជំងឺរាតត្បាត COVID-19

(VOVWORLD) - យោងតាមតួរលេខស្ថិតិកាលពីព្រឹកថ្ងៃទី ២៤ ខែមីនា (តាមម៉ោងវៀតណាម) បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយជំងឺរាតត្បាត Covid-19 នៅលើពិភពលោក បានកើនឡើងជាង ១៦.៥០០ នាក់។ វីរុស SARS-CoV-2 បានឆ្លងរីករាលដាលដល់ប្រទេសនិងដែនដីសរុបចំនួន ១៩៥ ធ្វើឱ្យមនុស្សជាង ៣៧៨.៧០០ នាក់ឆ្លងជំងឺផងដែរ។
ទ្វីបអឺរ៉ុបនាំមុខគេអំពីចំនួនអ្នកឆ្លងនិងស្លាប់ដោយជំងឺរាតត្បាត COVID-19 - ảnh 1 ចំនួនអ្នកឆ្លងជំងឺ Covid-19 នៅទូទាំងពិភពលោកបានកើនឡើង លើសជាង ៣៣០.០០០ នាក់។ (រូបថត៖ The New York TImes)

 

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ពិភពលោកបានកត់ត្រាអ្នកស្លាប់ចំនួន ១.៧៤៨ នាក់បន្ថែមទៀត និងអ្នកឆ្លងថ្មីចំនួន ៣៧,២១៧ នាក់។

ក្នុងនោះ បណ្តាប្រទេសដែលបានកត់ត្រាចំនួនអ្នកស្លាប់ខ្ពស់បំផុតក្នុងរយៈពេល ២៤ ម៉ោងកន្លងមក គឺប្រទេសអ៊ីតាលី (មានចំនួន ៦០១ ករណី) អេស្ប៉ាញ (មានចំនួន ៤៦២ ករណី) បារាំង (មានចំនួន ១៨៦ ករណី) សហរដ្ឋអាមេរិក (មានចំនួន ១៣៩ ករណី) និងអ៊ីរ៉ង់ (មានចំនួន ១២៧ ករណី)។ល។

រីឯប្រទេសចិន (ដោយមិនរាប់បញ្ចូលទីក្រុងហុងកុង និងម៉ាកាវ) រហូតមកដល់ពេលនេះបានកត់ត្រាមមានករណីអ្នកជម្ងឺ Covid-19 ចំនួន ៨១.០៩៣ ករណីក្នុងនោះមានអ្នកស្លាប់ចំនួន ៣.២៧០ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ