ទ្វីបអឺរ៉ុបបន្តជាចំណុចក្ដៅគគុកនៃជម្ងឺកូវីដ-១៩

(VOVWORLD) - អឺរ៉ុបបន្តជាចំណុចក្ដៅគគុកនៃជម្ងឺរាតត្បាតកូវីដ-១៩ នៅពេលដែលប្រទេសជា ច្រើននៅទីនេះ បានរកឃើញករណីឆ្លងថ្មីរាប់ម៉ឺនករណីក្នុងរយៈពេល២៤ម៉ោងកន្លង មក ឧទាហរណ៍ថា អាល្លឺម៉ង់ ជាង៦០ពាន់ករណី អង់គ្លេសជាង៣៨ពាន់ករណី បែលហ្ស៊ិកជាង១២ពាន់ករណី។

ទ្វីបអឺរ៉ុបបន្តជាចំណុចក្ដៅគគុកនៃជម្ងឺកូវីដ-១៩ - ảnh 1ប្រជាជនតម្រង់ជួររង់ចាំចាក់វ៉ាក់សាំងការពារកូវីដ-១៩នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស។
(រូបថត៖ Xinhua/VNA)
យោងតាមគេហទំព័រ worldometers.info បានធ្វើស្ថិតិថា គិតត្រឹមម៉ោង៨ថ្ងៃទី១៨ ខែវិច្ឆិកា (ម៉ោង វៀតណាម) លើទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩សរុប ចំនួនជាង២៥៥លាន៦សែនករណី ក្នុងនោះករណីស្លាប់ចំនួនជាង៥លាន១សែន ករណី។
អឺរ៉ុបបន្តជាចំណុចក្ដៅគគុកនៃជម្ងឺរាតត្បាតកូវីដ-១៩ នៅពេលដែលប្រទេសជា ច្រើននៅទីនេះ បានរកឃើញករណីឆ្លងថ្មីរាប់ម៉ឺនករណីក្នុងរយៈពេល២៤ម៉ោងកន្លង មក ឧទាហរណ៍ថា អាល្លឺម៉ង់ ជាង៦០ពាន់ករណី អង់គ្លេសជាង៣៨ពាន់ករណី បែលហ្ស៊ិកជាង១២ពាន់ករណី។
នៅសហរដ្ឋអាមេរិក រដ្ឋអំណាចរបស់លោកប្រធានាធិបតី Joe Biden កំពុងខិតខំ ប្រឹងប្រែងជំរុញប្រតិបត្តិការផលិតវ៉ាក់សាំងការពារកូវីដ-១៩ ដើម្បីបង្កើនប្រភពផ្គត់ផ្គង់ លើទូទាំងពិភពលោក ជាពិសេសនៅតាមប្រទេសកំពុងអភិវឌ្ឍន៍។
នៅតំបន់អាស៊ីអាគ្នេយ៍វិញ នៅថ្ងៃទី១៧ ខែវិច្ឆិកា រដ្ឋមន្រ្តីសម្របសម្រួលការ អភិវឌ្ឍមនុស្សនិងវប្បធម៌ឥណ្ឌូនេស៊ី លោក Muhadjir Effendy បានឲ្យដឹងថា បទ បញ្ជារឹតត្បិតលើសកម្មភាពសហគមន៍ (PPKM) កម្រិតទី៣ នឹងត្រូវបានអនុវត្តន៍ ដោយព្រមៗគ្នាលើទូទាំងប្រទេសក្នុងអំឡុងបុណ្យណូអែលនិងឆ្នាំសកល២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ