ទ្វីបអឺរ៉ុបរីករាយជាមួយរដូវកាលនៃពិធីបុណ្យ

(VOVWORLD) -  រដូវកាលនៃពិធីបុណ្យនៅអឺរ៉ុបកំពុងសប្បាយរីករាយបំផុត ដោយទាក់ទាញមនុស្សជាច្រើននៅគ្រប់ទីកន្លែងដើម្បីចូលរួមសកម្មភាពប្រពៃណី ពីការបោះផ្លែឈើ តុបតែងខ្លួនឬគ្រាន់តែជាឱកាសសម្រាប់កូនៗ របស់ពួកគេចូលរួមការលេងកំសាន្តតែប៉ុណ្ណោះ។

នៅប្រទេសអ៊ីតាលី ចូលរួមក្នុងពិធីបុណ្យដែលមានឈ្មោះថា “Battle of the oranges” ដែលបានប្រារព្ធឡើងនៅទីក្រុង Ivrea ជិតទីក្រុង Turin ប្រជាជននៅទីនេះនឹងបានស្លៀកសំលៀកបំពាក់មជ្ឈិមសម័យ។

រីឯនៅប្រទេសអេស្ប៉ាញ គឺមិនអាចមិននិយាយពីពិធីបុណ្យប្រពៃណីពិ Carnival of Viana do Bolo ដែលបានប្រារព្ធឡើងនៅក្នុងទីក្រុងដែលមានឈ្មោះដូចគ្នា នៅក្នុងខេត្ត Orense ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី១កុម្ភៈ និង ទី៦មីនា ។ ពិ Carnival of Viana do Bolo គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យប្រពៃណីច្រើនបំផុតនៅក្នុងតំបន់ Galicia នៅភាគពាយព្យនៃប្រទេសនេះ។ តួអង្គសំខាន់ក្នុងពិធីបុណ្យនេះពាក់សំលៀកបំពាក់ចម្រុះពណ៌ ពាក់ម៉ាស់មុខ Botero ពាក់កណ្តឹងនៅលើចង្កេះនិងរាំដើម្បីបើកផ្លូវសម្រាប់ក្រុមអ្នកវាយស្គរ ពី៣០ដល់៤០ នាក់ ភ្ជាប់ជាមួយឧបករណ៍កសិកម្មជាច្រើន។

ក្នុងពេលជាមួយគ្នានោះ នៅទីក្រុង Cologne  ប្រទេសអាល្លឺម៉ង់ខាងលិច កាន់តែមានភាពសប្បាយអ៊ូអរចម្រុះពណ៌ ដោយសារ ចាប់ផ្តើមឈានចូលក្នុងរដូវកាល Carnival ដែលអូសបន្លាយក្នុងរយៈពេលមួយខែ។ ចំណុចពិសេសនៃរដូវកាលបុណ្យនេះ គឺអ្នកចូលរួមពាក់ម៉ាស់ពណ៌ស្រស់ឆើតឆាយ ត្រាប់តាមតារាល្បីៗ និងច្រៀងផងនិងរាំផងក្នុងសម្លៀកបំពាក់ឆើយឆាយចម្រុះពណ៌។ ជារៀងរាល់ឆ្នាំ ក្នុងអំឡុងពេលនៃពិធីបុណ្យនេះ មានអ្នកទេសចរប្រហែល ១,៥ លាននាក់បាននាំគ្នាហូរមកទីក្រុង Cologne ដើម្បីទស្សនាការសំដែងនៅតាមដងវិថីនិងរីករាយទទួលទានស្រាបៀរ Kolsch ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ