ទ្វីបអាស៊ីនៅតែជាចំណុចក្ដៅនៃជម្ងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - ក្នុងរយៈពេល២៤ម៉ោងកន្លងមក មានករណីឆ្លងថ្មីចំនួនជាង៣៥ម៉ឺននាក់បន្ថែមទៀត និងករណីស្លាប់ថ្មីចំនួនជាង៥ពាន់ ៧រយនាក់។ រហូតមកដល់ពេលនេះ អាមេរិកនៅតែជាប្រទេសដែលរង ផលប៉ះពាល់ធ្ងន់ធ្ងរបំផុតលើពិភពលោក។ បន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីល។

យោងតាមគេហទំព័រ worldometers.info បានធ្វើការស្ថិតិថា គិតត្រឹមម៉ោង១ព្រឹក ថ្ងៃទី២០ ខែកញ្ញា (ម៉ោង UTC) ពិភពលោកបានកត់សម្គាល់ករណីឆ្លងកូវីដ ១៩ សរុប ជាង២២៩លាន២សែននាក់ ក្នុងនោះករណីស្លាប់មានចំនួនជាង៤លាន៧សែននាក់។
ក្នុងរយៈពេល២៤ម៉ោងកន្លងមក មានករណីឆ្លងថ្មីចំនួនជាង៣៥ម៉ឺននាក់បន្ថែម ទៀត និងករណីស្លាប់ថ្មីចំនួនជាង៥ពាន់៧រយនាក់។ រហូតមកដល់ពេលនេះ អាមេរិក នៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតលើពិភពលោក។ បន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីល។
បើគិតតាមតំបន់ ទ្វីបអាស៊ីជាតំបន់នាំមុខគេដោយមានចំនួនករណីឆ្លងកូវីដ ១៩ សរុបជាង ៧៤លាន១សែននាក់។ ឈរនៅខាងក្រោយគឺទ្វីបអឺរ៉ុប តំបន់អាមេរិក ខាងជើង តំបន់អាមេរិកខាងត្បូង ទ្វីបអាហ្វ្រិកនិងទ្វីបអូសេអានី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ