ទ្វីបអាហ្រ្វិក និងមជ្ឈឹមបូព៌ាវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងគោលនយោបាយឆ្នោះទៅទិសខាងកើត
(VOVWORLD) -សិក្ខាសាលាអន្តរជាតិស្ដីពី "គោលនយោបាយឆ្នោះទៅទិសខាងកើតរបស់បណ្ដាប្រទេសអាហ្វ្រិក មជ្ឈឹមបូព៌ា និងលទ្ធភាពសហប្រតិបត្តិការជាមួយវៀតណាម" បានប្រព្រឹត្តិទៅនាថ្ងៃទី ១៥ ខែវិច្ឆិកានៅទីក្រុងហាណូយ។ សិក្ខាសាលានេះបានរៀបចំឡើងដោយ បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាម និងក្រសួងការបរទេសវៀតណាម។
ទិដ្ឋភាពនៃសិក្ខាសាលាអន្តរជាតិស្ដីពី "គោលនយោបាយឆ្នោះទៅទិសខាងកើតរបស់បណ្ដាប្រទេសអាហ្វ្រិក មជ្ឈឹមបូព៌ា និងលទ្ធភាពសហប្រតិបត្តិការជាមួយវៀតណាម" |
អញ្ជើញថ្លែងបទ បទអន្តរាគមន៏នៅទីនេះ ឯកអគ្គរដ្ឋទូតមកពីទ្វីបអាហ្រ្វិក និងមជ្ឈឹមបូព៌ាបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍របស់វៀតណាម ហើយចាត់ទុកថា ក្នុងបរិបទធ្វើសមាហរណកម្ម និងផ្សារភ្ជាប់អន្តរជាតិកំពុងប្រព្រឹត្តិទៅយ៉ាងខ្លាំងក្លានៅទាំងអាស៊ី មជ្ឈឹមបូព៌ា និងអាហ្វ្រិកដោយឈរលើសក្តានុពលនិងឧត្តមភាពដែលអាចបំពេញឲ្យគ្នាទៅទៅមុខនោះ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម ជាមួយបណ្ដាប្រទេសមជ្ឈឹមបូព៌ា និងអាហ្វ្រិកកំពុងមានឱកាសដើម្បីអភិវឌ្ឍន៍ថែមទៀត។
ឯកអគ្គរដ្ឋទូតទួរគីប្រចាំនៅវៀតណាមលោក Akif Ayhan បានសង្កត់ធ្ងន់ថា៖
“យើងខ្ញុំជាដៃគូគួរឲ្យទុកចិត្តរបស់វៀតណាម។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងទួរគីទទួលបានចំនួនប្រមាណ ៣ ពាន់លានដុល្លាអាមេរិកនាឆ្នាំ ២០១៧ ហើយភាគីទាំងពីរកំពុងឆ្ពោះទៅគោលដៅទទួលបាន ៤ ពាន់ លាន ដុល្លារអាមេរិកនាឆ្នាំ២០២០ ខាងមុខ។ យើងខ្ញុំក៏មាន គោលបំណង ចង់ចរចា អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ប៉ុន្តែទួកគីក៏ជាសមាជិកនៃសហភាពអឺរ៉ុបផងដែរ។ នាបច្ចុប្បន្ននេះ វៀតណាមនិងសហភាពអឺរ៉ុបបានសម្រេចរួចរាល់ការចរចាអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) ហេតុដូច្នេះ ទួរគីមានគោលបំណងចង់ជំរុញ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ”។
អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីការបរទេសបាន លោកស្រី Nguyen Phuong Nga បានលើកច្បាស់ថា ការរៀបចំសិក្ខាសាលានេះគឺសំដៅបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកតាក់តែងគោលនយោបាយ និងអ្នកការទូត ដាក់ចេញវិធានការជាក់ស្ដែងនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រួមចំណែកជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមនិងបណ្តាប្រទេសដទៃទៀតនៅទ្វីបអាហ្វ្រិកនិងមជ្ឈឹមបូព៌ា ឲ្យស្របតាមទំនាក់ទំនងនយោបាយផងដែរ៕